ក្នុងអំឡុងពេលប្រើប្រាស់កម្មវិធីជាឯកជន (Private) ការទិញទំនិញមិនត្រូវបានអនុញ្ញាតនោះទេ

ពាក្យត្រូវប្រើ

ស្វាគមន៏​ មកកាន់ វេបលាយ របស់​ ចន នីស សកល the jeunesseglobal.com website វេបលាយ​ ចន នីស សកល Jeunesse Global , LLC(“Jeunesse Global”or “us”or “we”). ។ អ្នកប្រើត្រូវតែសុំការអនុញ្ញាត្ដិ​ ឲ្យចូលទៅវេបលាយ សេវាកម្ម ( បែងចែកខាងក្រោម ) ដែលយើងផ្ដល់តាមរយះ វេបសាយ មានបព័ត៍មាន​រូបភាព ក្រាស់ហ្វីច ទិន្និ័យ​ អត្ថបទ ឯកសារ ភ្ជាប់ រូបថត ក្រាសហ្វីច សំលេង វិឌិអូ សារ​ software សារ ទំនាក់ទំនង មាតិការរឿង អង្គការ រចនាទ្រង់ទ្រាយ ការចងក្រង​ សិស្ប៏ះការបកប្រែ digital បទសន្ទា​ HTML , XML , Java code និង មាតិការពាក់ពន្ឋ័ ទៅ និង វេបលាយ ( ជាការប្រមូលយក “មាតិការ” សូមអានដោយប្រុងប្រយ័ត្ន នូវពាក្យ និងលក្ខ័​ខ័ណ្ឌ ប្រើ​​ វេបសាយ និងមាតិការរឿង (“ពាក្យប្រើទាំងនេះ​”). ។អ្នកមានសិទ្វិប្រើ ​វេបសាយ និងមាតិការរឿង​គឺមានលក្ខ័ខណ្ឌ័ លើការទទួលយករបស់អ្នក និងកចិក្ចព្រមពៀង ដោយគ្មាន កំណត់ ទៅលើពាក្យប្រើទាំងនេះ ។ ដោយចុច​ លើ ពាក្យ​ថា “I Accept” ខ្ញុំយល់ព្រម បូបតុងខាងក្រោម អ្នកយល់ស្រប ត្រឡប់មកវិញ នូវពាក្យ ប្រើ ។ ដោយ​ចុច ថា “I Do Not Accept

មានសិទ្វិ

យើងអាចផ្ដល់ ឲ្យអ្នកជាមួយធនធានច្រើន ដូចជា ព័ត៍មាន ដំណឹង អំពីច​ន នីសសកល ។ អ្នកអាចមានលទ្វិភាពធ្វើទំនាក់ទំនង​ គណីព័ត៍មានតាមរយះ សារអេឡិចត្រនិច របស់ ចន នីស សកល និង មានសេវាកម្ម​និងមានព័ត៍មាន​ម្ដងម្កាល ឬ តាមរយះវេបសាយ (“សេវាកម្”). ។ យើង ពិនិត្យមើល សិទិ្ឋក្នងការលក់របស់យើង និង ពិតប្រាកដប្រុងប្រយ័ត្ន បញ្ចប់ កែប្រែ ឬ ពន្យា​ឲ្យអ្នកចូលមើលវេបសាយ មាតិការរឿង ឬ សេវាកម្ម​គ្រប់ពេលវេលា ( សំរាបហេតុផលណាក៏ដោយ ឬ ក៏មិនមានហេតុផល ។ ជាពិសេស​និងដោយគ្មានកំណត់​ យើង អាចកែប្រែបញ្ចប់ ឬ ក៏ពន្យាពេល ចូលប្រើវេបសាយ របស់អ្នក មាតិការ​និង ​សេវាកម្ម​អាស្រ័យលើ អ្នក មិន​យល់ព្រម ជាមួយ​ការប្រើពាក្យហើយ បើសិនអ្នក​ជាអ្នកចែកចាយលក់ ឲ្យ ក្រុមហ៊ុន ចន្នីស សកល​ ពាក្យសុំរបស់អ្នក និងយល់ស្រប តាម (the “Jeunesse Agreement”) ឬ បើសិនអ្នក រំលោភសិទិ្ឋ របស់យើង ឬសិទ្ឋិនៃភាគីណាមួយ ។

ឯកជនភាព

នយោបាយឯកជនភាពរបស់យើង ដែលចូលរួម ក្នុង​និងធ្វើ ជាផ្នែកនៃពាក្យប្រើទាំងនេះ ។

ដឹកនាំ​

អនុញ្ញាត្ដិឲ្យអ្នកចូលរួមតំណាងមានអាយុយ៉ាង ហោចណាស់(ក) អ្នកមានអាយុចាប់ពី ១៨​ឆ្នាំឡើងទៅ (ខ) អ្នកប្រើវេបសាយ​ និងមានមាតិការស្របច្បាប់ និង មិនរំលោភ ច្បាប់ ឬ បទបញ្ជរណាមួយ នៃ យុត្ដាធិការ ក្នុងសម្ថតិរបស់ខ្លួន ឬ ពីការដែលអ្នកប្រើប្រាស់ ឬ ការចូលប្រើវេបសាយផ្សេងទៀត (គ) គ្រប់ព័ត៍មាន( ណាក៏ដោយ) ដែលអ្នកផ្ដល់ឲ្យ គឺត្រឹមត្រូវ ( ឃ) អ្នកមានសិទ្ឋិជាម្ចាស់ស្របច្បាប់ និងសម្ថតិភាពចូលទៅប្រើប្រាស់ ពាក្យ​ទាំងនេះ (ឃ) ការប្រើវេបសាយរបស់អ្នក និងគួរមាតិការរឿង ការអនុញ្ញាត្ដិ ជាមួយពាក្យនេះ សំរាប់ប្រើ ( បើសិនអ្នកជាអ្នកចែកចាយលក់ឲ្យក្រុម ហ៊ុន ចន្នីស សកល ក្រុមហ៊ុន​ ចន្នីស យល់ព្រមនិងគោលការណ៏ និង នីតិវិធី ) (ង) ការប្រើវេបសាយរបស់អ្នក​និងមានមាតិការ គួរតែត្រូវបានអនុញ្ញាត្ដិ ជាមួយការឆ្លើយតប​តាមច្បាប់ និង បទបញ្ញាត្ដិ (ច) អ្នកមាន​ សម្ថតិភាព សន្មត់និង ធ្វើការ សន្មត់ នៅហានិភ័យ ពាក់ពន្ឋ័ ការប្រើ​វេបសាយ និង មាតិការ (ឆ) អ្នកត្រូវយល់ ព្រមតាមពាក្យ​ លក្ខ័ខណ្ឌ័ ជាមួយ ហានិភ័យ ពាក់ពន្ឋ័ ការប្រើវេបសាយ និង មាតិការ ។​

អ្នកមិនអាចចម្លង​​ឬផេ្ទរ ការចែកចាយលក់ លក់ ឬ បោះពុម្ភ ឬ តាមគ្រប់វេបសាយ មាតិការ ឬសេវាកម្ម ។ ការសរេសរ អត្ថបទ និង បញ្ចេញមិតមាតិការ លើកមុនមែនជារបស់យើងទេ ។ ការប្រើមាតិការរបស់អ្នក ដូចការបោះពុម្ភ អ្នកមិនអាចដកយកចេញបានទេ ឬ ក៏កែរ កត្ដាណាមួយកើតឡើងដូច ការដកយក​ចេញ ឬ កែរ ត្រូវបានគត់ត្រាទុក ឬ រយះពេលក្នុង លើមាតិការរឿង រាប់បញ្ជូល មិនកំណត់ ដល់ អភ័យឯកសិទ្ឋិ យីហោ និង អ្នកបដិសេធ​ ៕ អ្នកមិនបង្កើត ការងារ ក្លាយទៅជា ក្នុងវេបសាយ ឬ មាតិការរឿង ។ ក្នុងការភ្ជាប់ គ្នា អ្នកចូលទៅមើល ឬ ប្រើវេបសាយ មានមាតិការ រឿង អ្នកមិនយល់ស្រប​

 • (i) រើវេបសាយ សេវាកម្ម​មាតិការរឿង ក្នុងផ្នែកទាំងមូល ឬ ក៏លើកលេង បច្ចេញមតិយោលបល់លឿនមានផ្ដល់នៅក្នុង​ពាក្យប្រើ ឬ ប្រើក្នុងវេបសាយ ឬ មាតិការសំរាបក្នុងគោលបំណងដែលមិនស្របច្បាប់គ្មានសុជីវធម៏ ឬ ហាមឃាត់មិនឲ្យប្រើពាក្យ​សំរាបក្នុងតំបន់ រដ្ឋ ឬ ច្បាប់សហពន្ឋ័ ឬ និតីកម្ម ។
 • (ii) ប្រើវេបសាយ មាតិការ ឬ សេវាកម្ម ក្នុងឥរិយាបទដែឡធ្វើឲ្យខូចខាត​ គ្មានសមត្ថិភាព ផ្ទុកធ្ងន់ហួសហេតុពេក ឬអន់ថយ​វេបសាយ មាតិការឬ សេវវាកម្ម
 • (iii) នៅមានឬ ប៉ុនប៉ង ចង់បានព័ត៍មានស្ដីសម្ភារះឬ មាតិការរឿងផ្សេងទៀត តាមរយះវិធីគ្រប់យ៉ាង​ មិនមែនថ្នាក់អន្ដរជាតិ បានផ្ដល់ឲ្យ ឬ មានសំរាប់តែតាមរយះវេបសាយ ។
 • (iv) ការវាង ឬ ប៉ុនប៉ង ជៀសវាង គ្រប់ទ្រង់ទ្រាយសន្ដិសុខនៃវេបសាយ ។
 • (v) កែប្រែ លុបចោល បំបែកធាតុ រើចេញ ឬ ពិនិត្យ ដោយវិស្វករ នៅវេបសាយ មាតិការឬ​សេវាកម្មមានគ្រប់វិធីយ៉ាង
 • (vi) Upload ចូលក្នុង E-mail ឬ ក៏មិនដូច្នេះទេ ផ្ទេរ ឬ តាមរយះវេបសាយ ឬ មានសេវាកម្មផ្សាយពាណិជ្ជកម្ម ចុះតម្លៃពិសេស ឬ គ្មានសិទ្ឋិទំនាក់ទំនង រួមមិនកំណត់ “ Junk mail” ធ្វើការស្ទាបស្ទង់ មិនរក អ៊ីម៉ែល “ក្លែងក្លាយ” លិខិតជាខ្សែចង្វាក់ ឬ “ផែនការណ៏ ត្រីកោណ”
 • (vii) Upload អ៊ីម៉ែល បង្ហោះ ឬ បើមិនដូចេ្នះទេ ផ្ទេរសម្ភារះណាមួយ មាន “Trojan horses “ “worms” មេរោគ software ឬ លេខកូដ Computer ឯកសារ ឬ កម្មវិធី គូរប្លង់ ដែលអាចរំខាន ខូចខាត មាតិការ ឬ សេវាកម្ម របស់ computer software ឬ hardware នៃសម្ភារះទូរគមនាគមន៏
 • (viii) ប្រើប្រាស់រួមដោយស្វយប្រវត្ដិ​តែមិនកំណត់​ មានអេឡិចត្រនិច ​“ spiders,” “robots “ ឬ “Crawlers” ដោនលោត ទិន្ន័យ ពីគ្រប់ទិន្ន័យ មូលដ្ឋាន
 • (ix) ទិន្ន័យរួមគ្នា យកពីទិន្ន័យរួមជាមូលដ្ឋាន​មាន ក្នងអ៊ីម៉ែល ឬ ពី “ទំព័រស” ផលិតផល ឬ សេវាកម្ម ដែលមាន ក្នុងវេបសាយ browser-based ជាមូលដ្ឋានកម្មសិទ្ឋិ របស់អតីភិជន មានក្នុងសាយ ឬ វេបសាយជាមូលដ្ឋាន​ដោយគ្មានកណត់កុំឡុងពេលរបស់យើង បច្ចេញមិត និង យល់ព្រមសរេសរ

កម្មសិទ្ឋិបញ្ញា

លុះ​​​ត្រា​​​តែ​​​​​​មាន​​​ការ​​​គូស​​​បញ្ជាក់​​​​​​សិន​​​នោះ វិសាយ​​​​​​និង​​​​​​មាតិកា​​​​​​របស់​​​យើងគឺ​​​ជា​​​​​​កម្ម​​​សិទ្ធិ​​​របស់​​​ចឺន្នឺស​​​ ក្លូប​​​បល​​​ ​​​សាខា​​​របស់​​​ខ្លួន អ្នក​​​អនុញ្ញាត្ត​​​ ឬ​​​ភាគី​​​ទី​​​បី ​​​​​​ហើយ​​​​​​មាន​​​ការ​​​ការ​​​ពារ​​​​​​ស្ថិត​​​ក្រោម​​​​​​សិទ្ធិ​​​អ្នក​​​និពន្ធ​​​ ស្លាក​​​សញ្ញា​​​​​​​​​​​​​​​​​​ពាណិជ្ជកម្ម​​​ បណ្ណ​​​ប៉ាតង់​​​ និង​​​​​​សិទ្ធិ​​​​​​ទ្រព្យ​​​បញ្ញា​​​និង​​​ច្បាប់​​​ផ្សេង​​​ទៀត។ លើក​​​លែង​​​តែ​​​មាន​​​​​​ការ​​​អនុញ្ញាត​​​ជាក់​​​លាក់​​​​​​នៅ​​​ក្នុង​​​លក្ខ​​​​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើនោះ ការ​​​ចម្លង ការ​​​ចែក​​​ចាយ​​​ជា​​​ថ្មី ការ​​​ប្រើ ឬ​​​ការ​​​បោះ​​​ពុម្ភ​​​ផ្សាយ​​​ដោយ​​​លោក​​​អ្នក​​​ទាក់​​​ទង​​​នឹង​​​​​​មាតិកា​​​​​​​​​នេះ​​​ គឺ​​​ត្រូវ​​​​​​ហាម​​​ប្រាម​​​ជា​​​ដាច់​​​ខាត។ គ្មាន​​​កម្មសិទ្ធិ ឬ​​​​​​គ្មាន​​​ផល​​​ប្រយោជន៍​​​ផ្សេង​​​ទៀត​​​ ឬ​​​​​​​​​គ្មាន​​​អាជ្ញា​​​បណ្ណ​​​​​​​​​នៅ​​​ក្នុង ឬ​​​ចំពោះ​​​​​​បណ្ណ​​​បា៉ាតង់​​​ សិទ្ធិ​​​អ្នក​​​និពន្ធ​​​ ស្លាក​​​សញ្ញា​​​​​​​​​​​​​​​​​​ពាណិជ្ជកម្ម អាថ៌កំបាំង​​​ពាណិជ្ជ​​​កម្ម​​​ និង​​​សិទ្ធិ​​​​​​ទ្រព្យ​​​បញ្ញា​​​ ឬ​​​​​​ចំពោះ​​​មាតិការ​​​ គឺ​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​ ចាត់​​​ចែង​​​ឲ្យ ឬ​​​​​​ផ្ទេរ​​​​​​នៅ​​​ក្នុង​​​​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ ឬ​​​​​​ដោយ​​​មាន​​​ហតុ​​​ផល​​​​​​ថា​​​លោក​​​អ្នក​​​មាន​​​សិទ្ធិ​​​​​​ចូល​​​មើល​​​​​​និង​​​ប្រើ​​​ប្រាស់​​​​​​​​​វិបសាយ មាតិកា​​​ ឬ​​​សេវា​​​ផ្សេងៗ​​​នោះ​​​ឡើយ​​​។

រាល់​​​ស្លាកសញ្ញា​​​ពាណិជ្ជកម្ម សញ្ញា​​​សេវា ឈ្មោះ​​​ពាណិជ្ជ​​​កម្ម និង​​​សិទ្ធិ​​​អ្នក​​​និពន្ធ​​​ដែល​​​មាន​​​បង្ហាញ​​​នៅ​​​លើ​​​វិបសាយ​​​​​​ ឬ​​​​​​នៅ​​​ក្នុង​​​​​​មាតិកា​​​ គឺ​​​ជា​​​​​​កម្ម​​​សិទ្ធិ​​​របស់​​​យើង ឬ​​​ជា​​​​​​ម្ចាស់​​​ដទៃ​​​ៗ​​​ពី​​​គ្នា​​។​​​ លោក​​​អ្នក​​​​​​មិន​​​ទទួល​​​បាន​​​​​​សិទ្ធិ​​​ ឬ​​​អាជ្ញា​​​បណ្ណ​​​​​​នៅ​​​ក្នុង ឬ​​​ចំពោះ​​​​​​ស្លាក​​​សញ្ញា​​​ពាណិជ្ជកម្ម​​​ សញ្ញា​​​សេវា ឈ្មោះ​​​​​​ពាណិជ្ជ​​​កម្ម​​​ ឬ​​​សិទ្ធិ​​​​​​អ្នក​​​និពន្ធ​​​​​​ដែល​​​​​​បង្ហាញ​​​នៅ​​​លើ​​​វិបសាយ​​​ទេ។

ការ​​​មាន​​​សិទ្ធិ​​​ចូល​​​មើល​​​​​​វិបសាយ​​​និង​​​មាតិកា​​​និង​​​ការ​​​ប្រើ​​​​​​សេវា​​​របស់​​​យើង​​​​​​កំពុង​​​តែ​​​ផ្តល់​​​ឲ្យ​​​​​​សម្រាប់​​​ការប្រើ​​​ទាក់​​​ទង​​​នឹង​​​ជំនួញ​​​របស់​​​លោក​​​អ្នក​​​​​​ប៉ុណ្ណោះ។ លោក​​​អ្នក​​​​​​​​​មិន​​​អាច​​​អាច​​​ផលិត​​​ឡើង​​​វិញ បោះ​​​ពុម្ព​​​ឡើង​​​វិញ​​​ ចែកចាយ ចាត់​​​ចែង ផ្តល់​​​អាជ្ញា​​​បណ្ណ​​​បន្ត​​​ ​​​បញ្ជូន​​​ជា​​​ថ្មី លក់ ឬ​​​រៀប​​​ចំ​​​ការ​​​ងារ​​​​​​ច្នៃ​​​​​​ចេញ​​​​​​ពី​​​​​​វិបសាយ ឬ​​​មាតិកា ឬ​​​លក់​​​ជា​​​ថ្មី ឬ​​​​​​ធ្វើ​​​ឲ្យ​​​សេវា​​​របស់​​​យើង​​​​​​ឲ្យ​​​អ្នក​​​ដទៃ​​​ប្រើ​​​បាន​​​ទេ​​​។ សិទ្ធិ​​​ទាំអ​​​អស់​​​​​​នៅ​​​ក្នុង​​​​​​វិបសាយ​​​និង​​​មាតិកា​​​​​​របស់​​​យើង​​​​​​ដែល​​​មិន​​​អាច​​​ប្រគល់​​​ឲ្យ​​​​​​ក្នុង​​​លក្ខខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ គឺ​​​ជា​​​របស់​​​យើង ឬ​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​មាន​​​អាជ្ញា​​​បណ្ណ​​​របស់​​​យើង។

ព័ត៌មាន​​​​​​ជា​​​សម្ងាត់​​​និង​​​ជា​​​​​​កម្មសិទ្ធិ

នៅ​​​ពេល​​​លោក​​​អ្នក​​​ប្រើ​​​វិប​​​សាយ លោក​​​អ្នក​​​អាច​​​មាន​​​សិទ្ធិ​​​ចូល​​​មើល​​​ព័ត៌មាន​​​ ដែល​​​ជា​​​​​​សម្ងាត់​​​​​​និង​​​ជា​​​​​​កម្មសិទ្ធិ​​​របស់​​​យើង ឬ​​​ជា​​​របស់​​​អ្នកផ្គត់​​​ផ្គង់​​​របស់​​​យើង​​​ អ្នក​​​ផ្តល់​​​អាជ្ញាបណ្ណ​​​ ឬ​​​អង្គ​​​ភាព​​​ស្រដៀង​​​គ្នា​​​ផ្សេង​​​ទៀត។ ​​​ពាក្យ​​​ "ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ"​​​​​​មាន​​​ន័យ​​​ថា ​​​រាល់​​​ព័ត៌មាន ឬ​​​សម្ភារ​​​​​​ដែល​​​ជា​​​កម្ម​​​សិទ្ធិ​​​និង​​​​​​​​​ជា​​​សម្ងាត់​​​របស់​​​យើង​​​ ឬ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង​​​ អ្នក​​​ផ្តល់​​​​​​អាជ្ញា​​​បណ្ណ ឬ​​​អង្គភាព​​​ស្រដៀង​​​គ្នា​​​ផ្សេង​​​ទៀត ហើយ​​​​​​រួម​​​ទាំង​​​ព័ត៌មាន​​​​​​និង​​​សម្ភារ​​​​​​ដូច​​​ខាង​​​ក្រោម​​​នេះ ដែល​​​ផ្តល់​​​អាជ្ញា​​​បណ្ណ​​​ ជា​​​កម្ម​​​សិទ្ធិ​​​ ឬ​​​​​​ពង្រីក​​​ដោយ​​​​​​ភាគី​​​បែបហ្នឹង ឬ​​​ភ្នាក់​​​ងារ​​​របស់​​​ខ្លួន​​​គឺ​​​មាន​​​ កំណត់​​​ត្រា​​​​​​និង​​​គម្រោង​​​ពាណិជ្ជកម្ម ព័ត៌មាន​​​ពាណិជ្ជកម្ម​​​ ការ​​​បង្កើត​​​​​​និង​​​ការ​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់​​​លាស់ គម្រោង​​​និង​​​យុទ្ធ​​​សាស្ត្រ​​​​​​ទី​​​ផ្សារ សេចក្តី​​​ថ្លែង​​​ការណ៍​​​ហិរញ្ញវត្ថុ បញ្ជី​​​និង​​​ព័ត៌មាន​​​អ្នក​​​ចែក​​​ចាយ​​​ ពង្សា​​​វិទ្យា គម្រោង​​​​​​សំណង​​​និង​​​ព័ត៌មាន​​​​​​ហិរញ្ញ​​​វត្ថុ​​​ បញ្ជី​​​​​​និង​​​កំណត់​​​ត្រា​​​អតិថិជន​​​ ព័ត៌មាន​​​បច្ចេក​​​ទេស​​​ ការ​​​ច្នៃ​​​ប្រឌិត ប្លង់​​​ផលិតផល  ព័ត៌មាន សេវាកម្ម រចនា​​​សម្ពន្ធ​​​​​​តម្លៃ ការ​​​បញ្ចុះ​​​តម្លៃ កម្ម​​​វិធី​​​កុំព្យូទ័រ​​​​​​និង​​​ការ​​​ចុះ​​​បញ្ជី លេខកូដ​​​ប្រភព​​​និង/ឬ​​​លេខ​​​កូដ​​​​​​វត្ថុ ផ្នែក​​​ទន់​​​ និង​​​ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ​​​បែប​​​នេះ​​​ផ្សេង​​​ទៀត។​​​ ​​​​​​​​​​​​លោក​​​អ្នក​​​យល់​​​​​​ហើយ​​​ទទួល​​​ស្គាល់​​​ថា ​​​ ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ​​​​​​គឺ​​​ជា​​​កម្ម​​​សិទ្ធិ ទទួល​​​បាន ឬ​​​មាន​​​អាជ្ញា​​​បណ្ណ​​​ដោយ​​​យើង​​​ ឬ​​​​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង​​​ អ្នក​​​ផ្តល់​​​​​​អាជ្ញា​​​បណ្ណ ឬ​​​អង្គភាព​​​ស្រដៀង​​​គ្នា​​​ផ្សេង​​​ទៀត ដោយ​​​មាន​​​វិនិយោគ​​​​​​ជា​​​ពេល​​​វេលា​​​ដ៏​​​សំខាន់​​​ មាន​​​ការ​​​ប្រឹង​​​ប្រែង​​​​​​និង​​​ការ​​​ចំណាយ ហើយ​​​ថា  ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ​​​គឺ​​​ជា​​​ទ្រព្យ​​​​​​មាន​​​តម្លៃ ពិសេស​​​និង​​​មាន​​​តែ​​​មួយ​​​គត់​​​​​​​​​របស់​​​យើង​​​ ឬ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង អ្នក​​​ផ្តល់​​​អាជ្ញា​​​បណ្ណ​​​ ឬ​​​អង្គ​​​ភាព​​​​​​ស្រដៀង​​​គ្នា​​​ផ្សេង​​​ទៀត​​​ ដែល​​​​​​ផ្តល់​​​ឲ្យ​​​យើង​​​​​​នូវ​​​​​​ភាព​​​មាន​​​ប្រៀប​​​​​​​​​ខាង​​​ប្រកួត​​​ប្រជែង​​​​​​ដ៏​​​សំខាន់​​​។ ហេតុ​​​ដូច្នេះ លោក​​​អ្នក​​​ត្រូវ​​​​​​មាន​​​ទំនុក​​​ចិត្ត ហើយ​​​មិន​​​ត្រូវ​​​​​​បញ្ចេញ​​​​​​ព័ត៌មាន​​​ជា​​​កម្មសិទ្ធិ​​​​​​ដល់​​​នរណា​​​ម្នាក់ ឬ​​​​​​អង្គ​​​ភាព​​​ណា​​​​​​មួយ ​​​ដោយមិន​​​មាន​​​ការ​​​​​យល់​​​ព្រម​​​ជា​​​លាយ​​​លក្ស​​​អក្សរ​​​ជា​​​មុន​​​ពី​​​យើង​​​ឡើយ។ លោក​​​អ្នក​​​​​​ត្រូវ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​រាល់​​​ការ​​​រំលោភ​​​បំពាន​​​ណា​​​មួយ​​​ទៅ​​​លើ​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់ និង​​​ការ​​​ប្រើ​​​ប្រាស់​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ ឬ​​​​​​ការ​​​បញ្ចេញ​​​​​​ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធ​​​ិ​​​ឡើយ។​​​​​​​​​​​​​​​​​​ បើ​​​លោក​​​អ្នក​​​​​​ត្រូវ​​​បង្ខំ​​​ដោយ​​​ច្បាប់ និយតកម្ម​​​ ឬ​​​​​​ដំណើរ​​​ការ​​​​​​ផ្លូវ​​​ច្បាប់​​​ ដើម្បី​​​ឲ្យ​​​បញ្ចេញ​​​ព័ត៌មា​​​ន​​​ជា​​​កម្ម​​​សិទ្ធ​​​​​​នោះ លោក​​​អ្នក​​​​​​ត្រូវ​​​​​​​​​ជូន​​​ដំណឹង​​​​​​ឲ្យ​​​យើង​​​​​​ភ្លាមៗ​​​​​​​​​ ដើម្បី​​​ឲ្យ​​​យើង​​​​​​អាច​​​ស្វែង​​​រក​​​​​​បទ​​​បញ្ជា​​​ការ​​​ពារ​​​ ឬ​​​​​​ដំណោះ​​​ស្រាយ​​​សម​​​ស្រប​​​​​​ផ្សេង​​​ទៀត។​​​លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត បើ​​​​​​លោក​​​អ្នក​​​ត្រូវ​​​គេ​​​បង្ខំ​​​​​​ឲ្យ​​​​​​បញ្ចេញ​​​​​​ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ​​​​​​ណា​​​មួយ លោក​​​អ្នក​​​ត្រូវ​​​តែ​​​​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​តែ​​​ផ្នែក​​​​​​មួយ​​​នៃ​​​ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ​​​​​​ដែល​​​លោក​​​អ្នក​​​​​​តម្រូវ​​​ដោយ​​​ច្បាប់​​​ ក្នុង​​​ការ​​​បញ្ចេញ​​​​​​ព័ត៌មាន​​​ដែល​​​បញ្ជាក់​​​ដោយ​​​​​​​​​​​​គំនិត​​​ផ្លូវ​​​ច្បាប់​​​របស់​​​មេធាវី​​​​​​លោក​​​អ្នក​​​ប៉ុណ្ណោះ​​​​​​ ដោយ​​​មាន​​​ការ​​​ចំណាយ​​​ផ្ទាល់​​​ខ្លួន​​​។​​​​​​​​​ ពេល​​​ទទួល​​​បាន​​​សំណើ​​​របស់​​​យើង​​​ លោក​​​អ្នក​​​ត្រូវ​​​​​​បញ្ជូន​​​​​​ត្រឡប់​​​មក​​​វិញ​​​នូវ​​​រាល់​​​​​​សម្ភារ​​​ទាំង​​​អស់​​​​​​ដែល​​​មាន​​​ព័ត៌មាន​​​ជា​​​កម្ម​​​សិទ្ធិ។

ការ​​​សង

លោក​​​អ្នក​​​ត្រូវ​​​សង ការ​​​ពារ​​​ និង​​​ទទួល​​​ខុស​​​ត្រូវ​​​លើ​​​យើង សាខា​​​យើង​​​​​​និង​​​អ្នក​​​ផ្តល់​​​​​​អាជ្ញា​​​បណ្ណ​​​យើង​​​ ម្ចាស់​​​​​​ មន្ត្រី នាយក បុគ្គលិក​​​ អ្នក​​​ម៉ៅ​​​ការ​​​បន្ត អ្នក​​​ផ្តល់​​​ព័ត៌មាន​​​ អ្នក​​​ផ្គត់​​​ផ្គង់​​​ មេធាវី ​​​ភ្នាក់​​​ងារ ​​​ឪពុក​​​ម្តាយ ​​​សាខា​​​ក្រុម​​​ហ៊ុន ​​​និង​​​អង្គ​​​ភាព​​​សាខា ហើយ​​​និង​​​​​​ម្ចាស់​​​ទាំង​​​អស់​​​ មន្ត្រី នាយក បុគ្គលិក​​​ អ្នក​​​ម៉ៅ​​​ការ​​​បន្ត​​​ មេធាវី ភ្នាក់​​​ងារ​​​​​​ ឪពុក​​​ម្តាយ សាខា​​​និង​​​​​​អង្គភាព​​​សាខា​​​របស់​​​​​គេ  (ជា​​​រួម “ភាគី​​​ដៃ​​​គូ​​​របស់​​​យើង​​​”) ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ ការ​​​ខាត​​​បង់ ការ​​​ខូច​​​ខាត ក្តី​​​ក្តាំ ការ​​​វិនិច្ឆ័យ​​​ ការ​​​ខាត​​​បង់​​​ឬ​​​ការ​​​ចំណាយ​​​ ដែល​​​រួម​​​ទាំង ប៉ុន្តែ​​​​​​មិន​​​កំណត់​​​​​​ទេ​​​ គឺ​​​កម្រៃ​​​របស់​​​មេធាវី​​​សម​​​រម្យ​​​ ការ​​​ចំណាយ​​​​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ខក​​​ខាន​​​របស់​​​លោក​​​អ្នក​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​​​​លក្ខខណ្ឌ​​​ទាំង​​​នេះ ឬ​​​ការ​​​ប្រើ​​​ប្រាស់​​​​​​វិបសាយ ឬ​​​មាតិកា​​​ជា​​​ដើម​​​។ យើង​​​គ្មាន​​​កាតព្វកិច្ច​​​​​​​​​​​​សង ការ​​​ពារ ឬ​​​​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​គ្រោះ​​​ថ្នាក់​​​​​​ដែល​​​បណ្តាល​​​មក​​​ពី​​​ ទាក់​​​ទង​​​នឹង​​​ ឬ​​​កើត​​​ចេញ​​​ពី​​​​​​​​​​​​​​​លក្ខខណ្ឌ​​​​​​ វិបសាយ​​ ឬ​​​ការ​​​មាន​​​សិទ្ធិ​​​ចូល​​​មើល ​​​​​​ឬ​​​ប្រើ​​​​​​វិបសាយ​​​ ឬ​​​មាតិកា​​​បាន​​​ទេ។

សេចក្តី​​​ថ្លែង​​​បដិសេធ

យើង​​​មិន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​​នូវភាព​​​សមរម្យ​​​ ការ​​​ទុក​​​ចិត្ត​​​លើ ភាព​​​អាច​​​រក​​​បាន​​​ ភាព​​​ទាន់​​​​​​​​​ពេល​​​វេលា​​​ និង​​​ភាព​​​សុក្រឹត​​​នៃ​​​វិបសាយ​​​ សេវា​​​កម្ម​​​ ឬ​​​មាតិកា​​​ដែល​​​មាន​​​នៅ​​​លើ​​​​​​វិប​​​សាយ​​​​​​សម្រាប់​​​គោល​​​បំណង​​​ណា​​​មួយ​​​ទេ។ ដល់​​​ចំណុច​​​ខ្ពស់​​​បំផុត​​​​​​ដែល​​​អនុញ្ញាត​​​ដោយ​​​ច្បាប់​​​​​​នោះ វិបសាយ​​​​​​និង​​​​​​មាតិកា​​​ទាំង​​​អស់​​​​​​ សេវា​​​កម្ម​​​ ផ្នែក​​​ទន់​​​និង​​​ផលិតផល​​​​​​គឺ​​​ត្រូវ​​​បាន​​​ផ្តល់​​​"ជា" “​​​ដោយមាន​​​កំហុស​​​ទាំង​​​អស់" និង"អាច​​​រក​​​បាន​​​"។ យើង​​​បដិសេធ​​​ចោលការ​​​ធានា​​​រ៉ាប់​​​រង ការ​​​សម្តែង​​​និង​​​បញ្ជាក់​​​​​​នូវ​​​​​​អ្វី​​​ដែល​​​កើត​​​ឡើង​​​ពី​​​ ឬ​​​ទាក់​​​ទង​​​នឹង​​​​​​វិបសាយ​​​ សេវា​​​កម្ម​​​​​​និង​​​មាតិកា​​​ ដែល​​​រួម​​​ទាំង​​​ តែ​​​មិន​​​កំណត់​​​​​​ គឺ​​​ការ​​​ធានា​​​រ៉ាប់​​​រង​​​​​​នៃ​​​ការ​​​មិន​​​បំពាន​​​ ការ​​​មាន​​​ទីផ្សារ និង​​​​​​ត្រូវ​​​នឹង​​​​​​គោល​​​បំណង​​​​​​ណាមួយ​​​ និង​​​របស់​​​ដែល​​​កើត​​​ឡើង​​​ដោយ​​​ដោយ​​​ច្បាប់​​​ លក្ខខន្តិកៈ​​​ ការ​​​ប្រើ​​​​​​ប្រាស់​​​ទំនិញ​​​ ឬ​​​ទិស​​​ដៅ​​​នៃ​​​ជំនួញ​​​​​​និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​វិបសាយ​​​ មាតិកា​​​និង​​​សេវាកម្ម​​​​​​និង​​​សកម្ម​​​ភាព​​​ទាំង​​​ឡាយ​​​​​​ដែល​​​កើត​​​ឡើង​​​ពី​​​​​​ការ​​​ចូល​​​រួម​​​របស់​​​លោក​​​អ្នក​​​​​​ក្នុង​​​សេវាកម្ម។

ការ​​​ប្រើ​​​ប្រាស់​​​របស់​​​លោក​​​អ្នក​​​នូវ​​​វិបសាយ សេវា​​​កម្ម​​​និង​​​មាតិកា​​​​​​ គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ផ្ទាល់​​​​​​របស់​​​លោក​​​អ្នក។​​​ ទោះ​​​បី​​​ជា​​​មាតិកា​​​របស់​​​យើង​​​​​​អាច​​​ធ្វើ​​​បច្ចុប្បន្ន​​​ភាព​​​​​​យូរៗ​​​ម្តង​​​ក៏​​​ដោយ ក៏​​​​​​វា​​​អាច​​​​​​ហួស​​​សម័យ​​​ដែរ​​​ និង/ឬ​​​អាច​​​មាន​​​​​​ភាព​​​មិន​​​សុក្រឹត​​​ ឬ​​​​​​កំហុស​​​ខាង​​​ការ​​​រៀប​​​អក្សរ​​​ពុម្ព​​​ដែរ។​​​យើង​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​​​​ការ​​​មិន​​​អាច​​​ ឬ​​​ខកខាន​​​​​​របស់​​​លោក​​​អ្នក​​​ (​​​ចំពោះ​​​ហេតុ​​​ផល​​​ណា​​​មួយ​​​) ​​​ក្នុង​​​ការ​​​ចូល​​​មើល​​​​​​វិបសាយ​​​ ឬ​​​មាតិកា​​​ ឬ​​​បើ​​​មិន​​​ដូច្នេះ​​​ទេ​​​​​​ប្រើ​​​ ឬ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ ឬ​​​សេវា​​​កម្ម​​​​​​ពី ឬ​​​​​​ទាក់​​​ទង​​​នឹង​​​វិបសាយ មាតិកា​​​ ឬ​​​ការ​​​ទិញ​​​ពី​​​​​​យើង​​​។​​​ យើង​​​មិន​​​​​​​​​ធានា​​​​​​ថា វិបសាយ​​​ ផលិតផល ឬ​​​សេវា​​​កម្ម​​​​​​​​​នឹង​​​​​​ស្រប​​​គ្នា​​​ជា​​​មួយ​​​នឹង​​​​​​​​​ប្រព័ន្ធ​​​ផ្នែក​​​​​​​​​​​​​​​​​​​​​រឹង ឬ​​​ផ្នែក​​​ទន់​​​​​​ ឬ​​​ថា​​​វិបសាយ​​​ ឬ​​​សេវាកម្ម​​​នឹង​​​​​​មិន​​​រអាក់​​​រអួល ឬ​​​គ្មាន​​​កំហុស​​​នោះ​​​ទេ។

យើង​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ ឬទទួល​​​សង​​​​​​ការ​​​ជួស​​​ជុល​​​​​​ទិន្នន័យ​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​ ឬ​​​​​​ចំពោះ​​​​​​​​​​​​ការ​​​លុប​​​ចោល​​​ ឬ​​​ការ​​​ខូច​​​​​​ ការ​​​បំផ្លាញ ការ​​​ខូច​​​ខាត ការ​​​បាត់​​​បង់ ឬ​​​ការ​​​​​​មិន​​​ដំណើរ​​​ការ​​​​​​​​​​​​នៃ​​​ទិន្នន័យ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ ឬ​​​ចំពោះ​​​​​​ការ​​​ចូល​​​មើល​​​របស់​​​ភាគី​​​ទី​​​បី​​​ទៅ​​​ក្នុង​​​​​​ទិន្នន័យ​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​ឡើយ។ 

យើង​​​មិន​​​ធានា ឬ​​​ធ្វើ​​​តំណាង​​​​​​ទាក់​​​ទង​​​នឹង​​​កម្រិត​​​នៃ​​​ជោគ​​​ជ័យ​​​ ប្រសិន​​​បើ​​​មាន​​​​​​បុគ្គល​​​ណា​​​ម្នាក់​​​​​​អាច​​​​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ដោយ​​​ប្រើ​​​​​​ផលិតផល​​​ ឬ​​​សេវា​​​កម្ម​​​របស់​​​យើង។​​​​​​ លទ្ធ​​​ផល​​​បុគ្គល​​​ម្នាក់ៗ​​​​​​អាច​​​​​​ប្រែ​​​ប្រួល​​​ និង​​​ពឹង​​​ផ្អែក​​​លើ​​​​​​កត្តា​​​ជា​​​ច្រើន​​​ ដែល​​​រួម​​​ទាំង​​​​​​ស្ថានភាព​​​ហិរញ្ញវត្ថុ​​​​​​ ការ​​​ប្រឹង​​​ប្រែង​​​និង​​​​​​សកម្មភាព​​​របស់​​​បុគ្គល​​​ម្នាក់ៗ។ លោក​​​អ្នក​​​​​​គួរ​​​ស្វែង​​​រក​​​​​​ដំបូន្មាន​​​ពី​​​អ្នក​​​វិជ្ជា​​​ជីវៈ​​​៥​​​នាក់​​​ ដូច​​​ជា​​​​​​គណនេយ្យករ មេធាវី និង/ឬ​​​​​​ទីប្រឹក្សា​​​​​​វិជ្ជា​​​ជីវៈ​​​​​​ ដើម្បី​​​សុំ​​​ដំបូន្មាន​​​​​​ធ្វើ​​​មុខ​​​ជំនួញ​​​របស់​​​លោក​​​អ្នក។5

QUALIFIED PROFESSIONALS SUCH AS AN ACCOUNTANT, ATTORNEY AND/OR PROFESSIONAL ADVISOR FOR SPECIFIC ADVICE FOR YOUR BUSINESS.

លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត យើង​​​និង​​​​​​អ្នក​​​ផ្តល់​​​អាជ្ញា​​​បណ្ណ​​​របស់​​​យើង​​​​​​មិន​​​តំណាង​​​ ឬ​​​ធានា​​​​​​​​​ថា ​​​មាតិកា​​​ ឬ​​​​​​សេវា​​​កម្ម​​​ ឬ​​​សម្ភារ​​​និង​​​​​​បច្ចេក​​​ទេស​​​​​​ដែល​​​អាច​​​រក​​​បាន ឬ​​​តាម​​​រយៈ​​​​​​វិបសាយ​​​ គឺ​​​សម​​​រម្យ​​​ ឬ​​​​​​អាច​​​រក​​​បាន​​​ប្រើ​​​​​​នៅ​​​ក្នុង​​​ទីតាំង​​​ភូមិសាស្ត្រ​​​​​​ទាំង​​​អស់​​​នោះ​​​ឡើយ​​​។ ប្រសិន​​​បើ​​​លោក​​​អ្នក​​​​​​ប្រើ​​​វិប​​​សាយ​​​ សេវាកម្ម​​​ ឬ​​​​​​សម្ភារ​​​​​​និង​​​បច្ចេក​​​វិទ្យា​​​ដែល​​​អាច​​​រក​​​បាន​​​​​​​​​ ឬ​​​តាម​​​រយៈ​​​វិបសាយ​​​​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សហរដ្ឋ​​​អាមេរិក​​​​​​នោះ លោកអ្នក​​​​​​​​​ទទួល​​​ស្គាល់​​​​​​​​​​​​តែ​​​ម្នាក់​​​ឯក​​​​​​ចំពោះ​​​​​​​​​ការ​​​អនុវត្ត​​​​​​តាម​​​ច្បាប់​​​​​​​​​​​​ទាំង​​​អស់​​​ រួម​​​ទាំង​​​ដោយ​​​​​​​​​​​​គ្មាន​​​ការ​​​​​​កំណត់​​​ ចំពោះ​​​​​​និយត​​​កម្ម​​​​​​នាំ​​​ចេញ​​​និង​​​​​​​​នាំ​​​ចូល​​​របស់​​​ប្រទេស​​​ដទៃ​​​ទៀត។ ទាំង​​​យើង ​​​ឬ​​​​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ភាគី​​​ទី​​​បី​​​ ដៃ​​​គូ ឬ​​​​​​សាខា​​​ គឺ​​​មិន​​​​​​ធានា​​​ថា វិបសាយ បណ្តាញ​​​កុំព្យូទ័រ​​​មេ​​​ ឬ​​​អ៊ីម៉េល​​​​​​ដែល​​​បញ្ជូន​​​​​​ពី​​​វិបសាយ​​​ ឬ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​​​​ភាគី​​​ទី​​​បី​​​ ដៃ​​​គូ​​​ ឬ​​​សាខា ថា​​​​​​មិន​​​មាន​​​​​​វីរុស ឬ​​​សារធាតុ​​​​​​​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​​​​ដទៃ​​​ទៀត​​​​​​នោះ​​​ទេ​​​។

ការ​​​ប្រើ​​​សេវា​​​កម្ម

ដោយ​​​ប្រើ​​​ឧទាហរណ៍​​​ ហើយ​​​​​​មិន​​​មាន​​​ការ​​​កំណត់​​​ លោក​​​អ្នក​​​យល់​​​ព្រម​​​​​​ថា នៅ​​​ពេល​​​​​​ប្រើ​​​មាតិកា​​​យើង​​​​​​ សេវា​​​កម្ម​​​ ឬ​​​​​​ផ្នែក​​​ណាមួយ​​​នៃ​​​​​​វិបសាយ​​​នោះ លោក​​​អ្នក​​​​​​មិន​​​ត្រូវ​​​៖

 • (i) (i) កែប្រែ លុប​​​ចោល លែង​​​ចង​​​ក្រង រុះ​​​រើ​​​ ឬ​​​ប្រែ​​​ត្រឡប់ ប្តូរ​​​ប្រព័ន្ធ​​​វិប​​​សាយ មាតិកា ឬ​​​សេវា​​​កម្ម​​​ទេ ទោះ​​​ស្ថិត​​​ក្នុង​​​ទម្រង់​​​បែប​​​ណា​​​ក៏​​​ដោយ។
 • (ii) បរិហារកេរ្តិ៍ ធ្វើ​​​ទុក្ខ​​​ទោស យាយី ពើង​​​ទ្រូង​​​ដាក់ គំរាម​​​កំហែង ឬ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​ (​​​ដូច​​​ជា​​​សិទ្ធិ​​​​​​ឯកជន​​​ និង​​​សាធារណៈ) របស់​​​អ្នក​​​ដទៃ។
 • (iii) ប្រើ​​​សេវា​​​កម្ម​​​ លើក​​​លែង​​​តែ​​​ផ្តល់​​​ឲ្យ​​​យ៉ាង​​​ច្បាស់​​​លាស់​​​​​​ក្នុង​​​លក្ខ​​​ខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ប៉ុណ្ណោះ​​​​​​ ឬ​​​បោះ​​​ពុម្ព​​​ផ្សាយ បញ្ជូន​​​ ចម្លង ផលិត​​​ឡើង​​​វិញ ​​​អ៊ីម៉េល ​​​បង្ហោះ​​​លើ​​​វិបសាយ ដាក់​​​ចូល​​​ទិន្នន័យ​​​ ចែកចាយ ឬ​​​ផ្សព្វ​​​ផ្សាយ​​​ (​​​ឬ​​​ប្រើ​​​​​​វិបសាយ ឬ​​​មាតិកា​​​ ដើម្បី​​​និយាយ​​​​​​ពី​​​សេចក្តី​​​ទើប​​​លើក​​​ឡើង​​​អំពី​​​) ការ​​​មិន​​​សម​​​រម្យ​​​ ការ​​​​​​មិន​​​គោរព​​​សរណវត្ថុ បរិហារ​​​កេរ្តិ៍ រំលោភបំពាន អាសគ្រាម​​​ មិន​​​គប្បី ឬ​​​​​​រឿង​​​រ៉ាវ​​​ខុស​​​ច្បាប់ ឈ្មោះ សម្ភារ ឬ​​​ព័ត៌មាន
 • (iv) បញ្ជូល​​​​​​​​​ទិន្នន័យ​​​ឯកសារ​​​​​​ដែល​​​មាន​​​​​​ផ្នែក​​​ទន់ ឬ​​​សម្ភារ​​​ផ្សេង​​​ទៀត​​​​​​ដែល​​​ការ​​​ពារ​​​ដោយ​​​​​​ច្បាប់​​​ស្តី​​​ពី​​​សិទ្ធិ​​​បញ្ញា​​​ (​​​ឬ​​​ដោយ​​​សិទ្ធិ​​​​​​ឯកជន​​​ ឬ​​​សិទ្ធិ​​​សាធារណៈ) បាន លុះ​​​ត្រា​​​តែ​​​លោក​​​អ្នក​​​មាន​​​ ឬ​​​គ្រប់​​​គ្រង​​​សិទ្ធិ​​​បន្ថែម​​​ទៀត​​​ ឬ​​​​​​បាន​​​ទទួល​​​​​​ការ​​​យល់​​​ព្រម​​​ចាំបាច់​​​ទាំង​​​អស់​​​ជា​​​មុន​​​សិន។
 • (v) បញ្ចូល​​​ឯកសារ​​​​​​ដែល​​​មាន​​​វីរុស ឯកសារ​​​ខូច ឬ​​​​​ផ្នែក​​​ទន់​​​​​​ស្រដៀង​​​គ្នា​​​​​​ផ្សេង​​​ទៀត​​​ ឬ​​​កម្ម​​​វិធី​​​ដែល​​​អាច​​​​​​ធ្វើ​​​ឲ្យ​​​ខូច​​​​​​ប្រតិបត្តិការ​​​របស់​​​កុំព្យូទ័រ​​​មួយ​​​ទៀត។
 • ((vi) ផ្សាយ​​​ពាណិជ្ជ​​​កម្ម​​​ ឬ​​​ព្រម​​​លក់ ឬ​​​ទិញ​​​​​​ទំនិញ ឬ​​​សេវា​​​ដើម្បី​​​គោលបំណង​​​ពាណិជ្ជកម្ម​​​​​​ លុះ​​​ត្រា​​​តែ​​​​​​សេវា​​​បែប​​​នេះ​​​​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​សារ​​​បែប​​​នេះ​​​​​​​​​យ៉ាង​​​ជាក់​​​ច្បាស់។
 • (vii) ធ្វើ ឬ​​​បញ្ជូន​​​ការ​​​ស្ទង់​​​ ការ​​​ប្រកួត​​​ប្រជែង​​​ គម្រោង​​​បោកប្រាស់​​​ លិខិត​​​ជា​​​ហូរ​​​ហែ សំបុត្រឥត​​​ប្រយោជន៍​​​ អ៊ីម៉េល​​​ពាណិជ្ជកម្ម​​​ អ៊ី​​​ម៉េល​​​ដោយ​​​ឯកឯង ឬ​​​​​​ការផ្សាយ​​​ពាណិជ្ជ​​​កម្ម​​​ ការ​​​ផ្សព្វ​​​ផ្សាយ ឬ​​​ទំនាក់​​​ទំនង​​​​​​គ្មាន​​​ការ​​​អនុញ្ញាត
 • (viii) ទាញ​​​យក​​​​​​ឯកសារ​​​ដែល​​​បង្ហោះ​​​ដោយ​​​អ្នក​​​ប្រើ​​​​​​សេវា​​​ម្នាក់​​​ទៀត​​​​​​ដែល​​​លោក​​​អ្នក​​​ស្គាល់​​​ ឬ​​​​​​​​​គួរ​​​ស្គាល់​​​ ហើយ​​​មិន​​​អាច​​​​​​ចែកចាយ​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​តាម​​​របៀប​​​នេះ​​​បាន​​​ទេ។
 • (ix) ក្លែង​​​បន្លំ ឬ​​​លុប​​​ចោល​​​ពាក្យ​​​បញ្ជាក់​​​ឈ្មោះ​​​អ្នក​​​និពន្ធ ការ​​​ជូន​​​ដំណឹង​​​ដោយ​​​ស្របច្បាប់​​​ ឬ​​​​​​ត្រឹម​​​ត្រូវ​​​ផ្សេង​​​ទៀត ឬ​​​ការ​​​កំណត់​​​​​​ម្ចាស់​​​កម្ម​​​សិទ្ធិ​​​ ឬ​​​ស្លាក​​​​​​នៃ​​​ប្រភព​​​ដើម ឬ​​​ប្រភព​​​ផ្នែក​​​ទន់ ឬ​​​សម្ភារ​​​ដទៃ​​​ទៀត​​​​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​​​​ឯកសារ​​​​​​ដែល​​​បាន​​​បញ្ចូល​​​ទិន្នន័យ​​​រួច​​​ហើយ។
 • (x) ដាក់​​​កំហិត​​​ ឬ​​​ហាម​​​ឃាត់​​​​​​អ្នក​​​ប្រើ​​​ដទៃ​​​ទៀត​​​​​​មិន​​​ឲ្យ​​​ប្រើ​​​​​​និង​​​ទទួល​​​បាន​​​សេវា​​​ ឬ​​​ផ្នែក​​​ណា​​​មួយ​​​នៃ​​​​​​វិបសាយ ឬ​​​មាតិកា​​​ទេ។
 • (xi) បំពាន​​​លើ​​​​​​ក្រម​​​សីលធម៌​​​ ឬ​​​​​​គោល​​​ណែនាំ​​​ដទៃ​​​ទៀត​​​​​​ដែល​​​អាច​​​​​​អនុវត្ត​​​បាន​​​ចំពោះ​​​​​​សេវា​​​ណា​​​មួយ ឬ​​​ផ្នែក​​​ដទៃ​​​ទៀត​​​​​​នៃ​​​វិប​​​សាយ ឬ​​​មាតិកា​​​ទេ។
 • (xii) ទាញ​​​យក ឬ​​​ប្រមូល​​​​​​ព័ត៌មាន​​​​​​ទាក់​​​ទង​​​នឹង​​​​​​​​​អ្នក​​​ដទៃ​​​ ដែល​​​រួម​​​មាន ប៉ុន្តែ​​​មិន​​​កំណត់​​​ទេ អាសយដ្ឋាន​​​អ៊ី​​​ម៉េល ដោយ​​​គ្មាន​​​ការ​​​យល់​​​ព្រម​​​​​​ជា​​​មុន ជាក់​​​លាក់​​​និង​​​ជា​​​លាយ​​​លក្ខណ៍​​​​​​អក្សរ
 • (xiii) បំពាន​​​​​​លើ​​​ច្បាប់ វិធាន​​​ ឬ​​​និយត​​​កម្ម
 • (xiv) ប្រើ​​​សេវា ប្រសិន​​​បើ​​​លោក​​​អ្នក​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ដែល​​​រង​​​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​​​ពី​​​សហរដ្ឋ​​​អាមេរិក ឬ​​​​​​​​​ក៏​​​ស្ថិត​​​ក្នុង​​​បញ្ជី​​​​​​នៃ​​​ជនជាតិ​​​​​​កំណត់​​​ជា​​​​​​ពិសេស​​​របស់​​​ក្រសួង​​​រតនាគារ​​​សហរដ្ឋ​​​អា​​​មេរិក​​​ ឬ
 • (xv) ចែក​​​រំលែក​​​លេខ​​​សម្ងាត់​​​​​​របស់​​​លោក​​​អ្នក ​​​ឲ្យ​​អ្នក​​​ដទៃ​​​​​​អាច​​​ចូល​​​​​​មើល​​​គណនី​​​របស់​​​លោក​​​អ្នក​​​ ឬ​​​ធ្វើ​​​អ្វី​​​មួយ​​​​​​ដែល​​​អាច​​​​​​ធ្វី​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ដល់​​​​​​សន្តិសុខ​​​នៃ​​​គណនី​​​របស់​​​លោក​​​អ្នក។

យើង​​​មិន​​​មាន​​​កាតព្វកិច្ច​​​ ដើម្បី​​​​​​ឃ្លាំ​​​មើល​​​​​​សេវា វិបសាយ ឬ​​​មាតិកា​​​ទេ។​​​ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ យើង​​​រក្សា​​​សិទ្ធិ​​​​​​ពិនិត្យ​​​មើល​​​​​​សម្ភារ​​​​​​ដែល​​​បង្ហោះ​​​លើ​​​សេវា ហើយ​​​មាន​​​សិទ្ធិ​​​​​​ដក​​​ចេញ​​​​​​នូវ​​​​​​សម្ភារ​​​ទាំង​​​ឡាយ​​​​​​​​​ដោយ​​​អត្តនោម័ត​​​របស់​​​យើង។ យើង​​​​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​សកម្ម​​​ភាព​​​ឃ្លាំ​​​មើល ឬ​​​ការ​​​លុប​​​ចោល​​​ទេ។

យើង​​​រក្សា​​​សិទ្ធិ​​​​​​គ្រប់​​​ពេល​​​ទាំង​​​អស់​​​ ក្នុង​​​ការ​​​​​​​​​​​​បញ្ចេញ​​​ព័ត៌មាន​​​ណាមួយ​​​​​​ចាំបាច់ ដើម្បី​​​តម្រូវ​​​តាម​​​ច្បាប់​​​ វិធាន និយតកម្ម​​​ ដំណើរ​​​ការ​​​ផ្លូវ​​​ច្បាប់​​​ ឬ​​​សំណើ​​​​​​​​​របស់​​​រដ្ឋាភិបាល​​​ ឬ​​​ត្រូវកែផ្ទៀង​​​ផ្ទាត់​​​ បដិសេធ​​​មិន​​​​​​បង្ហោះ ឬ​​​ដក​​​ចេញ​​​នូវ​​​ព័ត៌មាន​​​ ឬ​​​សម្ភារៈ​​​​​​​​​ទាំង​​​ស្រុង ឬ​​​ផ្នែក​​​ខ្លះ​​​ដោយ​​​អត្តនោម័ត​​​របស់​​​យើង។ 

សម្ភារ​​​ដែល​​​បញ្ចូល​​​ទៅ​​​ក្នុង​​​សេវា​​​ គឺ​​​អាច​​​​​​​​​​​​បង្ហោះ​​​ដោយ​​​មាន​​​កម្រិត​​​ទាក់​​​ទង​​​នឹង​​​ការ​​​ប្រើ ការ​​​ផលិត​​​ឡើង​​​វិញ​​​ និង​​​/​​​ឬ​​​​​​ការ​​​ផ្សព្វផ្សាយ។ លោក​​​អ្នក​​​​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ប្រកាន់​​​​​​ខ្ជាប់​​​នឹង​​​ការ​​​ដាក់​​​កម្រិត​​​​​​បែប​​​នេះ ប្រសិន​​​បើ​​​លោក​​​អ្នក​​​ទាញ​​​យក​​​សម្ភារ​​​ទាំង​​​នោះ។

ព័ត៌មាន​​​ដែល​​​ផ្តល់​​​ឲ្យ​​​យើង

ត្រូវ​​​អនុវត្ត​​​គោល​​​នយោបាយ​​​សិទ្ធិឯកជន ព័ត៌មាន​​​ណាមួយ​​​និង​​​ទាំង​​​អស់ ទិន្នន័យ​​​ សំឡេង រូប​​​ថត វីដេអូ និង​​​​​​ការងារ​​​​​​អ្នក​​​និពន្ធ​​​​​​ដែល​​​លោក​​​អ្នក​​​​​​ផ្តល់​​​ឲ្យ​​​យើង​​​ ដែល​​​រួម​​​ទាំង​​​​​​ការ​​អត្ថាធិប្បាយ​​​និង​​​ការ​​​បញ្ចេញ​​​យោបល់​​​​​​ទាំង​​​អស់​​​ (ជារួម​​​ “មាតិកា​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល​​​”),នោះ លោក​​​អ្នក​​​ផ្តល់​​​ឲ្យ​​​យើង​​​​​​នូវ​​​អាជ្ញាបណ្ណ​​​​​​មិន​​​ផ្តាច់​​​មុខ ដែល​​​អាច​​​ផ្ទេរ​​​បាន​​​ ​​​អាច​​​ប្រគល់​​​សិទ្ធិ​​​​​​បាន អាច​​​ផ្តល់​​​អាជ្ញាបណ្ណ​​​បន្ត​​​បាន​​​ អាច​​​បន្ត​​​មាន​​​រហូត ​​​​​​មិន​​​អាច​​​ដក​​​ហូត​​​វិញ​​​បាន ពាសពេញពិភព​​​លោក មិន​​​បង់ពន្ធ​​​អាករ និង​​​បង់​​​ប្រាក់​​​ពេញ​​​ថ្លៃ​​​ ក្នុង​​​ការ​​​ប្រើ​​​ មាន ចម្លង​​​ ចែកចាយ លក់ ផ្តល់​​​អាជ្ញា​​​បណ្ណ​​​បន្ត​​​ បញ្ចេញ​​​ឲ្យ​​​ដឹង បង្ហាញ​​​​​​ជា​​​សាធារណៈ​​​ អនុវត្ត​​​ កែប្រែ​​​ ធ្វើ បាន​​​ធ្វើ​​​ នាំចូល​​​ នាំចេញ​​​ និង​​​រៀប​​​ចំ​​​ការ​​​ងារ​​​​​​ច្នៃប្រឌិត​​​របស់​​​មាតិកា​​​​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល​​​តាម​​​រយៈ​​​​​​លំដាប់​​​ថ្នាក់​​​ជា​​​ច្រើន​​​នៃ​​​ការ​​​ចែក​​​ចាយ​​​​​​នៅ​​​​​​ក្នុង​​​បណ្តាញ​​​សារព័ត៌មាន​​​ខ្លះ​​​និង​​​ទាំងអស់​​​ដែល​​​គេ​​​ស្គាល់ ឬ​​​បន្ទាប់​​​មក​​​ច្នៃ​​​ប្រឌិត​​​។

មិន​​​មាន​​​ការ​​​សង​​​សំណង​​​ទេ​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ប្រើ​​​​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល​​​ ដូច​​​មាន​​​ផ្តល់​​​ជូន​​​ស្រាប់​​​នៅ​​​ទី​​​នេះ។​​​ យើង​​​មិន​​​មាន​​​កាតព្វកិច្ច​​​ ដើម្បី​​​បង្ហោះ​​​ឬ​​​ប្រើ​​​​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​​​​អ្នក​​​ចូល​​​មើល ​​​​​​ដែល​​​លោក​​​អ្នក​​​អាច​​​ផ្តល់​​​ឲ្យ​​​ ហើយ​​​អាច​​​ដក​​​ចេញ​​​នូវ​​​​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​​​​អ្នក​​​ចូល​​​មើល ​​​នៅ​​​ពេល​​​ណា​​​​​​​​​មួយ​​​តាម​​​​​​តែ​​​ចិត្ត​​​លោក​​​អ្នក។

ដោយ​​​បង្ហោះ បញ្ចូលឯកសារ បញ្ចូល​​​​​​​​​ទិន្នន័យ​​​ ផ្តល់​​​ឲ្យ​​​ ឬ​​​​​​ដាក់​​​ស្នើ​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល​​​នោះ លោក​​​អ្នក​​​តំណាង​​​​​​និង​​​ធានា​​​ថា លោក​​​អ្នក​​​មាន ឬ​​​គ្រប់​​​គ្រង​​​សិទ្ធិ​​​ទាំង​​​អស់​​​​​​ទៅ​​​លើ​​​​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​​​​អ្នក​​​ចូល​​​មើល​​​របស់​​​លោក​​​អ្នក​​​ ដូច​​​ដែល​​​មាន​​​រៀប​​​រាប់​​​​​​នៅ​​​ក្នុង​​​វគ្គ​​​នេះ ដែល​​​រួម​​​ទាំង ប៉ុន្តែ​​​មិន​​​ដាក់​​​កម្រិត​​​ទេ គឺ​​​សិទ្ធិ​​​ទាំង​​​អស់​​​​​​ដែល​​​មាន​​​ជាចាំបាច់​​​​​​សម្រាប់​​​លោក​​​អ្នក​​​ ក្នុង​​​ការ​​​ផ្តល់​​​ បង្ហោះ ដាក់​​​បញ្ចូល បញ្ចូល​​​ទិន្នន័យ​​​ ឬ​​​ដាក់​​​ស្នើ​​​មាតិកា​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល។

លោក​​​អ្នក​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ផ្លូវ​​​​​​ច្បាប់​​​​​​ចំពោះ​​​រាល់​​​មាតិកា​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ចូល​​​មើល​​​ទាំង​​​អស់​​​ ដែល​​​បញ្ចូល​​​ឯកសារ​​​ បង្ហោះ ឬ​​​រក្សាទុក​​​តាម​​​រយៈ​​​​​​ការ​​​ប្រើ​​​សេវា​​​របស់​​​លោក​​​អ្នក។

សេវា​​​របស់​​​យើង​​​អាច​​​រួម​​​មាន​​​​​​សេវា​​​ព្រឹត្តិបត្រ​​​ កន្លែង​​​ជជែក​​​គ្នា ក្រុម​​​ព័ត៌មាន វេទិកា សហគមន៍ វិបសាយ​​​ផ្ទាល់​​​ខ្លួន កាល​​​បរិច្ឆេទ និង/ឬ​​​​​​កន្លែង​​​សរសេរ​​​សារ​​​ដទៃ​​​ទៀត​​​​​​​​​ដែល​​​លោក​​​អ្នក​​​អាច​​​បញ្ចូល​​​ឯកសារ ឬចែក​​​ចាយ​​​ព័ត៌មាន​​​ សម្ភារ​​​និង​​​មាតិកា​​​ផ្សេង​​​ទៀត ឬ​​​ប្រាស្រាយ​​​ទាក់​​​ទង​​​នឹង​​​​​​សាធារណជន​​​ទូទៅ​​​ ឬ​​​​​​​​​ក្រុម​​​មួយ​​​។ លោកអ្នក​​​ត្រូវ​​​ទទួល​​​ខុសត្រូវ​​​​​​តែ​​​ម្នាក់​​​ឯង​​​​​​ចំពោះ​​​​​​ព័ត៌មាន រូប​​​ថត​​​ ​​​​​​ក្រាហ្វិក ទិន្នន័យ​​​ អត្ថបទ ឯកសារ តំណភ្ជាប់​​​ ផ្នែក​​​ទន់​​​ សារ ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​និង​​​សម្ភារ​​​ផ្សេង​​​ទៀត ( “មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​”) ដែល​​​លោក​​​អ្នក​​​ (ឬ​​​នរណា​​​ម្នាក់​​​ដែល​​​ប្រើ​​​គណនី​​​របស់លោក​​​អ្នក) ​​​​​​​​​បោះពុម្ព បង្ហោះ ចែក​​​ចាយ​​​ ផ្សព្វ​​​ផ្សាយ​​​ ឬ​​​បញ្ជូន​​​តាម​​​រយៈ​​​វិបសាយ​​​​​​ជា​​​សធារណៈឬ​​​ឯកជន។​​​ យើង​​​មិន​​​គ្រប់​​​គ្រង​​​ ឬ​​​ពិនិត្យ​​​ជ្រើស​​​រើស​​​​​​ជា​​​ចាំបាច់ ឬ​​​ឃ្លាំ​​​មើល​​​​​​​​​មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​ ដែល​​​បង្ហោះ​​​នៅ​​​លើ​​​​​​វិបសាយ​​​ ហើយ​​​យើង​​​មិន​​​ធានា​​​​​​លើ​​​​​​​​​សុក្រឹតភាព សុចរិតភាព ឬ​​​គុណភាព​​​​​​នៃ​​​​​​​​​មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​​​​ទេ។ យើង​​​រក្សា​​​សិទ្ធិ​​​​​​ដាច់​​​ណាត់​​​ ក្នុង​​​ការ​​​កែផ្ទៀង​​​ផ្ទាត់​​​ លុបចោល​​​ ឬ​​​កត់​​​ត្រា​​​​​​​​​​​​​​​មាតិកា​​​​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​ ​​​ដែល​​​បង្ហាញ​​​នៅ​​​លើ​​​វិបសាយ​​​។​​​ យើង​​​យល់​​​ថា ការ​​​ចូល​​​មើល​​​ឬ​​​​​​ប្រើ​​​វិបសាយ​​​​​​គឺ​​​អាច​​​ធ្វើ​​​ឲ្យ​​​លោក​​​អ្នក​​​មើល​​​ឃើញ​​​​​​​​​​​​​​មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​​​​ដែល​​​​​​គួរ​​​ឲ្យ​​​អាក់​​​អន់​​​ចិត្ត​​​ មិន​​​សមរម្យ​​​ ឬ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​​​​សម្រាប់​​​លោក​​​អ្នក។ លោក​​​អ្នក​​​​​​យល់​​​ព្រម​​​ប្រើ​​​​​​សេវា​​​​​​ដោយ​​​គ្រាន់​​​តែ​​​បង្ហោះ បញ្ជូន និង​​​​​​ទទួល​​​សារ​​​​​​និង​​​សម្ភារ​​​​​​ដែល​​​​​​សមរម្យ​​​ ហើយ​​​​​​ទាក់​​​ទង​​​នឹង​​​​​​សេវា​​​ជាក់​​​លាក់​​​ណាមួយ​​​ប៉ុណ្ណោះ​​​។ លោក​​​អ្នក​​​ផ្តល់​​​ឲ្យ​​​យើង​​​​​​នូវ​​​​​​អាជ្ញាបណ្ណ​​​មិន​​​​​​ផ្តាច់​​​មុខ​​​ ដែល​​​អាច​​​ផ្ទេរ​​​បាន អាច​​​ប្រគល់​​​សិទ្ធិ​​​បាន​​​ អាច​​​ផ្តល់​​​អាជ្ញា​​​បណ្ណ​​​បន្ត​​​បាន​​​ មិន​​​អាច​​​ដក​​​ហូត​​​វិញ​​​បាន​​​ ពាសពេញ​​​ពិភព​​​លោក មិន​​​បង់​​​ពន្ធ​​​អាករ​​​ និង​​​បង់​​​ប្រាក់​​​ពេញ​​​ថ្លៃ​​​ ក្នុង​​​ការ​​​ប្រើ​​​ មាន ចម្លង ចែក​​​ចាយ លក់ ផ្តល់​​​អាជ្ញា​​​បណ្ណ​​​បន្ត​​​ បញ្ចេញ​​​ឲ្យ​​​ដឹង បង្ហាញ​​​ជា​​​សាធារណៈ​​​ អនុវត្ត​​​ កែប្រែ ធ្វើ​​​ បាន​​​ធ្វើ​​​ នាំចូល នាំចេញ​​​ និង​​​រៀប​​​ចំ​​​ការ​​​ងារ​​​ច្នៃ​​​ប្រឌិត​​​​​​​​​នៃ​​​​​​មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​​​​ ក្នុង​​​គោល​​​បំណង​​​​​​ផ្តល់​​​ឲ្យ​​​លោក​​​អ្នក​​​នូវ​​​​​​សេវា​​​ដែល​​​​​​​​​ក្នុង​​​នោះ​​​មាន​​​​​​មាតិកា​​​អ្នក​​​ប្រើ​​​​​​​​​​​​​​​​​​ត្រូវ​​​​​​គេ​​​ផ្តល់​​​ឲ្យ​​​ដែរ។

ការ​​​ជូន​​​ដំណឹង​​​ពិសេស​​​ទាក់​​​ទង​​​នឹង​​​ការ​​​បំពាន​​​លើ​​​សិទ្ធិ​​​អ្នក​​​និពន្ធ

You may not use our Services to infringe copyrights. We will attempt to terminate Service to anyone who we become aware is repeatedly using our Services in violation of copyright law. IT IS YOUR SOLE RESPONSIBILITY TO USE THE SERVICES IN COMPLIANCE WITH ALL APPLICABLE COPYRIGHT LAWS.

We reserve the right to take any and all action we deem appropriate if we become aware of conduct that we believe does not conform to the requirements of this policy, any agreement pursuant to which you use our Services or any software that utilizes them, these Terms of Use for the Website or applicable law.

ការ​​​កម្រិត​​​នៃ​​​ការ​​​ទទួល​​​ខុសត្រូវ

ដល់​​​ចំណុច​​​ខ្ពស់​​​បំផុត​​​ដែល​​​អនុញ្ញាត​​​ដោយ​​​ច្បាប់​​​ យើង​​​និង​​​​​​ភាគី​​​​​​ដៃ​​​គូ​​​របស់​​​យើង​​​​​​​​​មិន​​​ត្រូវ​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​អ្វី​​​ទាំង​​​អស់​​​​​​សម្រាប់​​​ការ​​​ប្រើ​​​​​​មាតិកា​​​របស់​​​លោក​​​អ្នក ឬ​​​ព័ត៌មាន​​​​​​ដទៃ​​​ទៀត​​​ ឬ​​​​​​សេវា​​​ដែល​​​ទាក់​​​ទង​​​នឹង​​​​​​វិបសាយ ហើយ​​​​​​មិន​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​សំណងដោយ​​​​​​​​​ផ្ទាល់ ដោយ​​​ប្រយោល ពិសេស ដោយ​​​ចៃ​​​ដន្យ​​​ ឬ​​​សំណង​​​វិបាក​​​អ្វី​​​មួយ​​​ឡើយ (រួម​​​មាន​​ ប៉ុន្តែ​​​មិន​​​កម្រិត​​​ទេ គឺ​​​សំណង​​​ចំពោះ​​​ការ​​​ខាត​​​​​ជំនួញ ការ​​​ខាត​​​នៃ​​​ចំណេញ ឬ​​​ក្តី​​​ក្តាំ) (i) ដែល​​​កើត​​​ចេញ​​​ពី​​​ការ​​​សម្រេច​​​ចិត្ត​​​ ឬ​​​សកម្មភាព​​​​​​ដែល​​​លោក​​​អ្នក​​​ធ្វើ​​​ ដោយ​​​ពឹង​​​ផ្អែក​​​លើ​​​​​​មាតិកា ឬ​​​ផលិតផល​​​របស់​​​យើង​​​ ឬ​​​សេវាកម្ម​​​ (ii) ដែល​​​កើត​​​ចេញ​​ពី​​​ ឬ​​​ជាប់​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ប្រើ​​​ ឬ​​​ការ​​​អនុវត្ត​​​​​​នៃ​​​វិបសាយ​​​ ឬ​​​មាតិកា​​​ ឬ​​​ដោយ​​​មាន​​​ការ​​​ពន្យារ​​​ពេល​​​ ឬ​​​មិន​​​អាច​​​ប្រើ​​​វិបសាយ មាតិកា ឬ​​​សេវា​​​ពាក់ព័ន្ធ ឬ​​​កើត​​​ចេញពី​​​ការ​​​ប្រើ​​​​​​ព័ត៌មាន ឬ​​​ការ​​​ប្រើ​​​​​​ព័ត៌មាន​​​ខុស ផ្នែក​​​ទន់​​​ ផលិត​​​ផល​​​ សេវាកម្ម ក្រាហ្វិក​​​ពាក់​​​ព័ន្ធ​​​ និង​​​មាតិកា​​​ដែល​​​ទទួល​​​បាន​​​តាម​​​រយៈ​​​​​​វិបសាយ (iii) ព័ត៌មាន​​​​​​មិន​​​ត្រឹម​​​ត្រូវ ឬ​​​បាត់​​​បង់ ឬ​​​ទិន្នន័យ​​​ (iv) ឬ​​​​​​ដែល​​​កើត​​​ចេញ​​​ពី​​​ ឬ​​​បណ្តាល​​​មក​​​ពី​​​​​​ការ​​​បាត់​​​បង់​​​​​​ទិន្នន័យ​​​របស់​​​​​​លោក​​​អ្នក ឬ​​​​​​​​​ព័ត៌មាន​​​ ថាតើ​​​​​​វា​​​ផ្អែក​​​លើ​​​​​​​​​ការ​​​រំលោភ​​​បំពាន​​​កិច្ចសន្យា​​​ ការ​​​បំពាន​​​លើ​​​ការ​​​ធានា កំហុស​​​ស៊ីវិល (​​​រួម​​​ទាំង​​​ ប៉ុន្តែ​​​​​​មិនកម្រិត​​​ទេ គឺ​​​ការ​​​ធ្វេស​​​ប្រហែស​​​) ឬ​​​បើ​​​ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​ណែនាំ​​​ថា​​​អាច​​​មាន​​​ការ​​​ខូច​​​ខាត​​​កើត​​​ឡើង​​​ក៏​​​ដោយ។

យើង​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​បណ្តាញ​​​រអាក់​​​រអួល ដែល​​​មិន​​​អាចចូល​​​មើល​​​បាន ឬ​​​មិន​​​អាច​​​រក​​​បាន មាន​​​បញ្ហា​​​លើ​​​កុំព្យូទ័រ​​​មេ ផ្កាយ​​​រណប​​​ អ្នក​​​ផ្គត់​​​ផ្គង់​​​សេវា​​​អ៊ីនធឺណិត វិបសាយ ឬ​​​បណ្តាញ​​​តភ្ជាប់​​​ផ្សេង​​​ទៀត​​​​​​ ឬ​​​ចំពោះ​​​ការ​​​​​​ដាច់​​​​​​ការ​​​ទាក់​​​ទង​​​​​​នោះ​​​​​​​​​ កុំព្យូទ័រ​​​​​​​​​ត្រូវ​​​ខូច ច្របូក​​​ច្របល់​​​ ពន្យារ​​​ពេល​​​ ឬ​​​វិល​​​វល់ មាន​​​ការ​​​បញ្ជូន​​​ទូរស័ព្ទ ឬ​​​ខ្សែ​​​កាប​​​​​​រអាក់​​​រអួល​​​ ឬ​​​ចំពោះ​​​ការ​​​លែងដំណើរការ​​​​​​នៃ​​​បច្ចេក​​​ទេស​​​វិញ មាន​​​ការ​​​បរាជ័យ​​​​​​ ឬ​​​ភាព​​​លំបាក​​​ជាដើម។

ការ​​​កម្រិត​​​​​​​​​​​​និង​​​​​​ការ​​​មិន​​​រាប់​​​បញ្ចូល​​​​​​ខាងលើ​​​ លោក​​​អ្នក​​​ត្រូវអនុវត្ត​​​​​​​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​បំផុត​​​​​​លើ​​​​​​​ច្បាប់​​​​​​កំណត់​​​ រាល់​​​សកម្មភាព​​​ទាំង​​​អស់​​​ ថា​​​តើ​​​​​​ផ្អែក​​​លើ​​​​​​កិច្ច​​​សន្យា​​​ កំហុស​​​ស៊ីវិល (​​​រួមមាន គឺ​​​ដោយ​​​គ្មាន​​​ការ​​​កម្រិត​​​ ការ​​​ធ្វេស​​​ប្រហែស) ឬ​​​ទ្រឹស្តី​​​ផ្លូវ​​​ច្បាប់ ឬ​​​​​​ប្រកប​​​ដោយ​​​សមធម៌​​​​​​នោះ​​​ទេ​​​។ ប្រការ​​​ណាមួយ​​​​​​ដែល​​​ប្រកាស​​​ថា​​​គ្មាន​​​សុពលភាព​​​នឹង​​​ត្រូវ​​​​​​​​​​​​ផ្តាច់​​​ចោល ​​​ហើយ​​​​​​វា​​​មិនប៉ះ​​​ពាល់​​​ដល់​​​​​​សុពលភាព ឬ​​​ការ​​​អនុវត្ត​​​​​​ប្រការ​​​នៅ​​​សល់​​​របស់​​​លក្ខខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​​​​នោះ​​​ទេ។

តំណ​​​ភ្ជាប់

ជួនកាល​​​ វិបសាយ​​​​​​អាច​​​មាន​​​តំណ​​​ភ្ជាប់​​​​​​ទៅ​​​នឹង ឬ​​​យោង​​​ទៅ​​​លើ​​​​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ ធនធាន​​​និង​​​អ្នកផ្សាយពាណិជ្ជកម្ម (ជា​​​​​​រួម​​​​​​​​​ហៅថា​​​ "​​​វិបសាយ​​​ភាគី​​​ទីបី"​​​)​​​។ ការ​​​តភ្ជាប់​​​ររបស់​​​លោក​​​អ្នក​​​ទៅ​​​នឹង​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ផ្ទាល់​​​ខ្លួន​​​លោក​​​អ្នក។ យើង​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ចំពោះ​​​​​​សុក្រឹតភាព ឬ​​​​​​ការ​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​​​​លើ​​​មាតិកា ទិន្នន័យ​​​ មតិ​​​ ដំបូន្មាន សេចក្តី​​​ថ្លែង​​​ការណ៍​​​ ឬ​​​ព័ត៌មាន​​​ផ្សេង​​​ទៀត​​​​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​លើ​​​​​​​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ឡើយ។​​​​​​​​​​​​​​​​​​ យើង​​​មិន​​​ស៊ើប​​​អង្កេត​​​ ឃ្លាំ​​​មើល ឬ​​​ពិនិត្យ​​​មើល​​​​​​វិបសាយ​​​ភាគី​​​ទី​​​បី ដើម្បី​​​រក​​​សុក្រឹត​​​ភាព ឬ​​​ភាព​​​ពេញ​​​លេញ​​​ទេ។​​​ យើង​​​មិន​​​ទទួល​​​ខុសត្រូវ​​​​​​ចំពោះការ​​​ដែល​​​អាច​​​រក​​​បាន​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ ហើយ​​​យើង​​​ក៏​​​មិន​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះសោភ័ណភាព ភាពទាក់​​​ទាញ​​​ចិត្ត​​​ ភាព​​​សម​​​នឹង​​​​​​ចូល​​​ចិត្ត ឬ​​​គុណភាព​​​ផ្ទាល់​​​នៃ​​​មាតិកា​​​ព័ត៌មាន​​​ ​​​ការ​​​ផ្សាយ​​​ពាណិជ្ជ​​​កម្ម ផលិតផល​​​ ឬ​​​សម្ភារ​​​ផ្សេង​​​ទៀត​​​​​​ដែល​​​អាច​​​រក​​​បាន​​​​​​នៅ​​​លើ ឬ​​​តាម​​​រយៈ​​​​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ដែរ។យើង​​​ផ្តល់​​​តំណភ្ជាប់​​​ទាំង​​​នេះ​​​​​​ឲ្យ​​​លោក​​​អ្នក​​​​​​​​​ដើម្បី​​​​​​ឲ្យ​​​​​​លោក​​​អ្ន​​​ក​​​ងាយ​​​ស្រួល​​​ ហើយ​​​អាច​​​ផ្តាច់​​​ការ​​​ផ្តល់​​​​​​​​​នូវ​​​តំណភ្ជាប់​​​នៅ​​​ពេល​​​ណា​​​មួយ​​​ក៏​​​បាន​​​ដែរ​​​តាម​​​តែ​​​ចិត្ត​​​ចង់​​​របស់​​​យើង​​​ គឺ​​​ដោយ​​​មិន​​​ចាំបាច់​​​ជូន​​​ដំណឹង​​​ដល់​​​លោក​​​អ្នក​​​ជា​​​មុន​​​ទេ។ គ្មាន​​​ការ​​​យល់​​​ព្រម​​​​​​លើ​​​មាតិកា​​​ភាគី​​​ទី​​​បី​​​ ព័ត៌មាន ទិន្នន័យ​​​ គំនិត ដំបូន្មាន សេចក្តី​​​ថ្លែងការណ៍ ទំនិញ សេវា ឬ​​​ផលិតផល គឺ​​​បញ្ចេញ​​​ឲ្យ​​​ដឹង ឬ​​​បញ្ជាក់​​​​​​ប្រាប់​​​ដោយ​​​ព័ត៌មាន​​​ សម្ភារ ឬ​​​មាតិកា​​​​​​របស់​​​​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​​​​ដែល​​​មាន​​​នៅ​​​ក្នុង យោង​​​ទៅ​​​លើ រួម​​​បញ្ចូល​​​ ឬ​​​ភ្ជាប់​​​ពី​​​ឬ​​​ទៅ​​​វិបសាយ​​​នោះ​​​ឡើយ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិន​​​បើ​​​លោក​​​អ្នក​​​សម្រេច​​​ចិត្ត​​​ចេញ​​​ពី​​​វិបសាយ ហើយ​​​ចូល​​​ទៅ​​​ក្នុង​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​​​​នោះ លោក​​​អ្នក​​​​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ខ្លួន​​​ឯង។​​​ ​​​យើង​​​​​​ឬ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​​​​ជា​​​ដៃ​​​គូ​​​មិន​​​អាច​​​ទទួល​​​ខុស​​​ត្រូវ​​​​​​​​​ ឬ​​​ទទួល​​​សង​​​ ដោយ​​​ផ្ទាល់​​​ ឬ​​​ដោយ​​​ប្រ​​​យោល​​​ចំពោះ​​​​​​ការ​​​ខាត​​​បង់ ការ​​​របួស​​​ស្នាម ឬ​​​ការ​​​ខូច​​​ខាត​​​​​​ដែល​​​​​​បណ្តាល​​​ឲ្យ​​​កើត​​​មាន​​​ ឬ​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​​​​កើតមាន​​​ចំពោះ​​​លោក​​​អ្នក​​​ទាក់​​​ទង​​​នឹង​​​ការ​​​ប្រើ ឬ​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​​​​​​​មាតិកា ព័ត៌មាន​​​ ទិន្នន័យ​​​​​​ គំនិត​​​ ដំបូន្មាន​​​ សេចក្តី​​​ថ្លែងការណ៍​​​ ទំនិញ សេវា ឬ​​​ផលិតផល​​​​​​ដែល​​​អាច​​​រក​​​បាន​​​នៅ​​​លើ​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​ឡើយ​​​។ លោក​​​អ្នក​​​គួរ​​​​​​បង្វែរ​​​ការ​​​ព្រួយ​​​បារម្ភ​​​ណា​​​មួយ​​​ទៅ​​​កាន់​​​អ្នក​​​កាន់​​​រដ្ឋ​​​បាល​​​ ឬ​​​​​​​​​​​​អ្នកគ្រប់​​​គ្រងបណ្តាញ​​​របស់​​​វិបសាយ​​​ភាគី​​​ទី​​​បី​​​​​​នីមួយៗ។​​​​​​​​​​​​​​​​​​​​​ តំណភ្ជាប់​​​ទៅ​​​នឹង​​​​​​វិបសាយ​​​​​​ភាគី​​​ទី​​​បី​​​មិន​​​បញ្ជាក់​​​​​​ថា យើង​​​មាន​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​ ដើម្បី​​​ប្រើ​​​​​​ស្លាកសញ្ញា​​​ពាណិជ្ជកម្ម​​​ ឈ្មោះ​​​​​​ពាណិជ្ជកម្ម​​​ ​​​ឡូហ្គូ​​​ ឬ​​​​​​និមិត្ត​​​​​​រូប​​​សិទ្ធិ​​​អ្នក​​​និពន្ធ​​​ដែល​​​បង្ហាញ​​​នៅ​​​ក្នុង​​​ ឬ​​​​​​ដែល​​​អាច​​​ចូល​​​មើល​​​បាន​​​តាម​​​រយៈ​​​តំណ​​​ភ្ជាប់​​​ ឬ​​​ថា ​​​​​​វិបសាយ​​​​​​ភាគី​​​ទី​​​បី​​​ដែល​​​មាន​​​តំណភ្ជាប់​​​​​​ គឺ​​​មាន​​​សិទ្ធិ​​​ប្រើ​​​ស្លាក​​​សញ្ញា​​​ពាណិជ្ជ​​​កម្ម​​​ ឈ្មោះ​​​ពាណិជ្ជ​​​កម្ម​​​ ឡូហ្គូ​​​ ឬ​​​និមិត្ត​​​រូប​​​​​​​​​សិទ្ធិ​​​​​​អ្នក​​​និពន្ធ​​​របស់​​​យើង​​​នោះ​​​ទេ។

ការ​​​ភ្ជាប់​​​​​​នឹង​​​វិបសាយ​​​សាជីវកម្ម​​​របស់​​​យើង

ប្រសិន​​​បើ​​​លោក​​​​​​អ្នក​​​ជា​​​អ្នក​​​ចែក​​​ចាយ​​​នៃ​​​ចឺន្នឺស ក្លូបល​​​ លោកអ្នក​​​​​​ទទួល​​​បាន​​​សិទ្ធិ​​​មាន​​​កម្រិត​​​និង​​​​​​មិន​​​ផ្តាច់​​​មុខ​​​ ដើម្បី​​​បង្កើត​​​​​​តំណភ្ជាប់​​​អត្ថបទ​​​កុំព្យូទ័រ​​​​​ទៅ​​​នឹង​​​វិបសាយ​​​​​​​​​ចេញ​​​ពី​​​វិបសាយ​​​​​​ចម្លង​​​ខ្លួន​​​ឯង​​​​​​​​​ ដែល​​​យើង​​​ផ្តល់​​​​​​ឲ្យ​​​លោក​​​អ្នក។ ការ​​​ផ្តល់​​​នូវ​​​តំណភ្ជាប់​​​​​​បែប​​​នេះ​​​​​​គឺ​​​ស្រប​​​​​​ទៅ​​​តាម​​​​​​លក្ខ​​​ខណ្ឌ​​​​​​​​​នៃ​​​ការ​​​ប្រើ​​​ កិច្ច​​​ព្រម​​​ព្រៀង​​​ចឺន្នឺស​​​​​​ និង​​​គោលនយោបាយ​​​​​​និង​​​នីតិវិធី​​​របស់​​​យើង​​​។ លោក​​​អ្នក​​​មិន​​​អាច​​​​​​បង្កើត​​​ការ​​​ចាប់​​​អារម្មណ៍​​​​​​ដែល​​​ថា ​​​ដែនរង​​​​​​នៅ​​​លើ​​​វិបសាយ​​​​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​វិបសាយ​​​របស់​​​លោក​​​អ្នក​​​នោះ​​​ទេ។ សិទ្ធិ​​​មាន​​​កម្រិត​​​នេះ​​​អាច​​​​​​​​​ដក​​​ហូត​​​មក​​​វិញ​​​​​​នៅ​​​ពេល​​​ណា​​​ក៏​​​បាន​​​ដែរ។

ការ​​​កែប្រែ

យើង​​​រក្សា​​​សិទ្ធិ​​​​​​សម្រេច​​​តាម​​​ចិត្ត​​​របស់​​​យើង​​​ ក្នុង​​​ការផ្លាស់​​​ប្តូរ ​​​កែប្រែ ថែម ឬ​​​ដក​​​ចេញ​​​នូវ​​​ផ្នែក​​​​​​នៃ​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​​​​នៅ​​​ពេល​​​ណា​​​មួយ​​​ក៏​​​បានដែរ។​​​ លោក​​​អ្នក​​​គួរ​​​តែ​​​អាន​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះយូរៗ​​​ម្តង​​​​​​ដើម្បី​​​កែប្រែ។​​​ បើ​​​លោក​​​អ្នក​​​ប្រើ​​​វិបសាយ​​​ បន្ទាប់​​​ពី​​​​​​យើង​​​បង្ហោះ​​​​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​​ក្នុង​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ទាំង​​​នេះរួច លោក​​​អ្នក​​​នឹង​​​​​​ត្រូវ​​​ចាត់​​​ទុក​​​ថា​​​ព្រម​​​ទទួល​​​យក​​​ការ​​​ផ្លាស់​​​ប្តូរ​​​លក្ខខណ្ឌទាំង​​​នេះ​​​​​​ហើយ។

ច្បាប់​​​គ្រប់​​​គ្រង

លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​គ្រប់​​​គ្រង​​​ បកស្រាយ​​​​​​និង​​​អនុវត្ត​​​ដោយ​​​អនុលោម​​​ទៅ​​​តាម​​​​​​ច្បាប់​​​រដ្ឋ​​​​​​ផ្លរីដា​​​ គឺ​​​ដោយ​​​មិន​​​ទាក់​​​ទង​​​នឹង​​​​​​ជម្លោះ​​​នៃ​​​គោលការណ៍​​​ច្បាប់​​​ឡើយ។​​​សំអាង​​​នៃ​​​បណ្តឹង​​​​​​ដែល​​​ធ្វើ​​​​​​ឡើង​​​ដោយ​​​លោក​​​អ្នក​​​ទាក់​​​ទង​​​នឹង​​​វិបសាយ​​​ គឺត្រូវ​​​ចាប់​​​អនុវត្ត​​​​​​ក្នុង​​​រយៈ​​​ពេល​​​២​​​ឆ្នាំ​​​ ក្រោយ​​​ពី​​​សំអាង​​​នៃ​​​បណ្តឹង​​​​​​បាន​​​កើត​​​ឡើង ឬ​​​បោះ​​​បង់​​​ចោល ហើយ​​​រារាំង​​​ជា​​​រៀង​​​រហូត។ បណ្តឹង​​​ផ្លូវ​​​ច្បាប់​​​ដែល​​​ទាក់​​​ទង​​​នឹង​​​​​​លក្ខ​​​ខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ គឺ​​​ត្រូវ​​​​​​ដាក់​​​​​​ទៅ​​​​​​តុលាការ​​​រដ្ឋ​​​និង​​​​​​សហព័ន្ធ​​​ដែល​​​មាន​​​ទី​​​តាំង​​​​​​ស្ថិត​​​ក្នុង​​​​​​ស្រុក ស៊ីមីណូល រដ្ឋ​​​ផ្លរីដា។ ភាគី​​​ទាំង​​​អស់​​​​​​​​​​​​ត្រូវ​​​យល់​​​ព្រម​​​​​​នឹង​​​យុត្តាធិការ​​​ និង​​​ទី​​​កន្លែង។

ជំនួយ​​​ដោះ​​​ស្រាយ​​​ការ​​​រំលោភ​​​បំពាន

ក្នុងពេល​​​ដែល​​​មាន​​​ការរំលោភបំពាន​​​ពិត​​​ប្រាកដ ឬ​​​គំរាម​​​បំពាន​​​លើ​​​​​​​​​លក្ខខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ទាំង​​​នេះ​​​​​​ លក្ខខណ្ឌ​​​ទាំង​​​នេះ​​​អាច​​​អនុវត្ត​​​ទៅ​​​បាន​​​ដោយ​​​​​​មាន​​​ជំនួយ​​​ដីការក្សាការពារ ឬ​​​ការ​​​អនុវត្ត​​​ច្បាស់​​​លាស់ ដោយ​​​គ្មាន​​​​​​ភ័ស្តុតាង​​​​​​នៃ​​​ការ​​​ខូច​​​ខាត​​​ពិតប្រាកដ​​​ ប៉ុន្តែ​​​​​​ផ្អែក​​​លើ​​​ភ័ស្តុតាង​​​​​​ដែល​​​ត្រូវ​​​ការ​​​ទាំង​​​អស់​​​ ដើម្បី​​​​​​ផ្តល់​​​នូវ​​​ជំនួយ​​​នោះ​​​ ដែល​​​ជា​​​ការ​​​បន្ថែម​​​លើ​​​​​​ដំណោះស្រាយ​​​ដែល​​​អាច​​​រក​​​បាន​​​ខ្លះ​​​និង​​​ទាំង​​​អស់។

សេងៗ

ប្រការ​​​នានា​​​នៃ​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​អាចផ្តាច់​​​ចោល​​​បាន ហើយ​​​​​​ក្នុង​​​ពេល​​​ដែល​​​មាន​​​​​​ប្រការ​​​ណាមួយ​​​​​​នៃ​​​លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​កំណត់​​​ថា​​​គ្មាន​​​សុពល​​​ភាព ឬ​​​​​​មិន​​​អាច​​​អនុវត្ត​​​ទៅ​​​បាន​​​​​​នោះ ការ​​​គ្មាន​​​សុពល​​​ភាព ឬ​​​ការ​​​មិន​​​អាច​​​អនុវត្ត​​​ទៅ​​​បាន ​​​គឺ​​​​​​នឹង​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​​​​សុពល​​​ភាព ​​​ឬ​​​​​​ការ​​​អាចអនុវត្ត​​​បាន​​​​​​នៃ​​​​​​ប្រការ​​​ដែល​​​នៅ​​​សល់​​​ឡើយ។ ការ​​​បដិសេធ​​​ចោល​​​របស់​​​យើង​​​​​​​​​​​​​​​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​​​​ប្រការ​​​ណាមួយ​​​នៃ​​​​​​លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​ដោយ​​​លោក​​​អ្នក​​​ គឺ​​​នឹង​​​មិន​​​​​​មាន​​​ដំណើរ​​​ការ​​​​​​ទៅ​​​បាន​​​ ឬ​​​នឹង​​​​​​មិន​​​បក​​​ស្រាយ​​​ថា​​​ជា​​​ការ​​​បដិសេធ​​​ចោល​​​របស់​​​​​​យើង​​​ទាក់​​​ទង​​​នឹងការ​​​​​​​​​រំលោភ​​​បំពាន​​​ជា​​​បន្ត​​​បន្ទាប់​​​ពី​​​​​​លោក​​​អ្នក​​​ឡើយ​​​។

ផ្នែក​​​នេះ​​​​​​និង​​​​​​ប្រការ​​​ផ្សេងៗ​​​​​​នៃ​​​លក្ខ​​​ខណ្ឌ​​​​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​ដែល​​​សំដៅ​​​លើសេចក្តី​​​ថ្លែង​​​បដិសេធ​​​​​​ថា​​​មិន​​​តំណាង និង​​​​​​ធានា​​​ កាតព្វកិច្ច​​​សង ទ្រព្យ​​​បញ្ញា​​​និង​​​ច្បាប់​​​គ្រប់​​​គ្រង​​​ គឺ​​​នឹង​​​នៅ​​​មាន​​​ប្រសិទ្ធភាព​​​ក្រោយ​​​ពី​​​ការ​​​បញ្ចប់​​​នូវ​​​លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ។

លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​​​​មិន​​​កម្រិត​​​​​​លើ​​​សិទ្ធិ​​​ ឬ​​​ដំណោះ​​​ស្រាយ​​​​​​ដែល​​​យើង​​​ ឬ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​របស់​​​យើង អ្នក​​​ផ្តល់​​​អាជ្ញា​​​បណ្ណ​​​ ឬ​​​​​​អង្គភាព​​​​​​ស្រដៀង​​​គ្នា​​​ផ្សេង​​​ទៀត​​​​​​ អាច​​​​​​ស្ថិត​​​នៅ​​​ក្រោម​​​​​​ការ​​​សម្ងាត់​​​ពាណិជ្ជ​​​កម្ម​​​ សិទ្ធិ​​​អ្នក​​​និពន្ធ​​​ បណ្ណ​​​ប៉ាតង់​​​ ស្លាកសញ្ញា​​​​​​ពាណិជ្ជ​​​កម្ម​​​ ឬ​​​ច្បាប់​​​ផ្សេង​​​ទៀត។

លក្ខ​​​ខណ្ឌ​​​នៃ​​​ការប្រើ​​​ទាំង​​​នេះ និង​​​គោល​​​នយោបាយ​​​របស់​​​យើង​​​ និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​អ្នក​​​ប្រើ​​​ចុច​​​លើ​​​ គឺ​​​មាន​​​នៅ​​​លើ​​​វិប​​​សាយ​​​ ហើយ​​​ប្រសិន​​​បើ​​​​​​លោក​​​អ្នក​​​ជា​​​​​​អ្នក​​​ចែក​​​ចាយ​​​របស់ ចឺន្នឺស ក្លូបល​​​​​​នោះ កិច្ចព្រម​​​ព្រៀង​​​​​​ចឺន្នឺស​​​របស់​​​លោក​​​អ្នក​​​ ព្រមទាំង​​​គោលនយោបាយ​​​និង​​​​​​នីតិវិធី​​​​​​ គឺ​​​ជា​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំង​​​ស្រុង​​​​​​រវាង​​​យើង​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ប្រើ​​​វិបសាយ​​​របស់​​​លោក​​​អ្នក​​​ ហើយ​​​​​​បដិសេធ​​​ចោល​​​​​​រាល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សរសេរ​​​ជា​​​លាយ​​​លក្ខណ៍​​​អក្សរ​​​ ឬ​​​ផ្ទាល់​​​មាត់​​​ពីមុនៗ​​​​​​ទាំង​​​អស់​​​។ ការ​​​មិន​​​មាន​​​​​​​​​សំបុត្រ​​​​​​បដិសេធ​​​ចោល​​​ដោយ​​​ភាគី​​​ណា​​​មួយ​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​បំពាន ឬ​​​ការ​​​មិន​​​ប្រកាន់​​​តាម​​​កិច្ច​​​សន្យា​​​​​​នឹង​​​ត្រូវ​​​ចាត់​​​ទុក​​​ថា​​​ជា​​​សំបុត្រ​​​បដិសេធ​​​ចោល​​​លើ​​​ការ​​​បំពាន ឬ​​​ការ​​​មិន​​​ប្រកាន់​​​តាម​​​កិច្ច​​​សន្យា​​​ពី​​​មុនៗ ឬ​​​បន្តបន្ទាប់​​​មក​​​។ ក្បាល​​​ផ្នែកៗ​​​​​​ដែល​​​ប្រើ​​​​​​នៅ​​​ទី​​​នេះ​​​គឺ​​​សម្រាប់​​​តែ​​​​​​ភាព​​​ងាយ​​​ស្រួល​​​​​​ប៉ុណ្ណោះ ហើយ​​​​​​មិន​​​មាន​​​ខ្លឹម​​​សារ​​​ផ្លូវ​​​ច្បាប់​​​ឡើយ។

សំណៅ​​​បោះ​​​ពុម្ព​​​នៃ​​​លក្ខ​​​ខណ្ឌ​​​​​​នៃ​​​ការប្រើ​​​ទាំង​​​នេះ​​​និង​​​សំណៅ​​​​​​នៃ​​​​​​ការ​​​ជូន​​​ដំណឹង​​​ដែល​​​ផ្តល់​​​​​​​​​ឲ្យ​​​​​​ជា​​​ទម្រង់​​​​​​អេឡិកត្រូនិច​​​ គឺ​​​អាច​​​យក​​​ជា​​​ការ​​​បាន​​​ក្នុង​​​ការ​​​ធ្វើ​​​ជា​​​អាជ្ញា​​​កណ្តាល​​​ ឬ​​​​​​ក្នុង​​​នីតិវិធី​​​តុលាការ​​​ ឬ​​​​​​ក្នុង​​​ផ្នែក​​​រដ្ឋ​​​បាល​​​ដែល​​​ផ្អែក​​​លើ​​​ ឬ​​​​​​​​​មាន​​​ការ​​​ទាក់​​​ទង​​​គ្នា​​​​​​នោះ លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ទាំង​​​នេះ​​​ ទោះ​​​ក្នុងកម្រិត​​​​​​ដូច​​​គ្នា​​​ និង​​​ស្ថិត​​​ក្រោម​​​​​​លក្ខ​​​ខណ្ឌ​​​ដូច​​​គ្នា​​​​​​​​​ដែល​​​​​​ថា​​​​​​ជា​​​ឯកសារ​​​និង​​​កំណត់​​​ហេតុ​​​ពាណិជ្ជកម្ម​​​ផ្សេង​​​ទៀត គឺ​​​បាន​​​បង្កើត​​​​​​ឡើង​​​កាល​​​ពី​​​ដំបូង ​​​​​​ហើយ​​​រក្សា​​​ទុក​​​ក្នុង​​​ទម្រង់​​​បោះ​​​ពុម្ព។​​​បំណងប្រាថ្នា​​​​​​ជាក់​​​ច្បាស់​​​របស់​​​ភាគី​​​ទាំង​​​អស់​​​​​​ គឺ​​​ចង់​​​បាន​​​លក្ខ​​​ខណ្ឌ​​​នៃ​​​ការ​​​ប្រើ​​​ និង​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​​​​ត្រូវ​​​សរសេរ​​​ជា​​​ភាសា​​​អង់​​​គ្លេស​​​ដែល​​​គេ​​​និយាយ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក។

ដោយ​​​ប្រើ​​​វិបសាយ​​​នេះ លោក​​​អ្នក​​​ទទួល​​​ស្គាល់​​​ថា លោក​​​អ្នក​​​បាន​​​អាន​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ប្រើប្រាស់​​​ទាំង​​​នេះ​​​ យល់​​​សព្វគ្រប់​​​ ហើង​​​យល់​​​ព្រម​​​គោរព​​​តាម​​​​​​រាល់​​​លក្ខខណ្ឌ​​​ទាំង​​​អស់​​​​​​នៅ​​​ទី​​​នេះ​​​ ដូច​​​​​​ដែលមាន​​​ការ​​​​​​កែ​​​ប្រែ​​​​​​យូរៗ​​​ម្តង។